ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ព្រៃឈើ​នៅ​តំបន់​ជួរ​ភ្នំ​ក្នុង​ទឹកដី​ស្រុក​ភ្នំក្រវាញ​និង​ស្រុក​ក្រគរ កំពុង​រង​ការកាប់បំផ្លាញ​ពី​សំណាក់​ ​ឈ្មួញ​រកស៊ី​អុស​ស្ទ៊ែ​ខ្នាត​ធំ​រកស៊ី​អុស​ស្ទ៊ែ ​

ព្រៃឈើ​នៅ​តំបន់​ជួរ​ភ្នំ​ក្នុង​ទឹកដី​ស្រុក​ភ្នំក្រវាញ​និង​ស្រុក​ក្រគរ កំពុង​រង​ការកាប់បំផ្លាញ​ពី​សំណាក់​ ​ឈ្មួញ​រកស៊ី​អុស​ស្ទ៊ែ​ខ្នាត​ធំ​រកស៊ី​អុស​ស្ទ៊ែ ​

ពោធិ៍សាត់​៖​សេចក្ដីរាយការណ៍​ពី​ខេត្ត​ពោធិ៍សាត់​បាន​អោយដឹង​ថា សព្វថ្ងៃ​ឈ្មួញ​រកស៊ី​អុស​ស្ទ៊ែ​ដែល​មាន​ឈ្មោះ​នឿន​ស្តុ​ប​អុស​នៅ​ត្រពាំង​រំដេញ​និង​ឈ្មោះ​រ៉េត​និង​ថៅកែ​អុស​ស្រី​ប្រុស​មួយចំនួន​ទៀត​ស្តុប​អុស​នៅ​អា​លាំង​ត្រាច​និង​ឈើទាល​ខ្ពស់​និង​ចំណុច​អំពុះ​ក្នុង​ភូមិសាស្ត្រ​ទឹកដី​ស្រុក​ក្រគរ​និង​ស្រុក​ភ្នំក្រវាញ​ខេត្ត​ពោធិ៍សាត់​ដែល​មានចែ​ម៉ា​លីន​អ្នកសម្របសម្រួល​ក្រុមហ៊ុន​ចិន​និង​ជា​អ្នក​រត់ការ​បង់លុយ​អោយ​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​និង​បរិស្ថាន​តាម​គោលដៅ​។​
​បើ​តាម​ប្រភព​ពី​ឈ្មួញ​រកស៊ី​អុស​ស្ទ៊ែ​ឈ្មោះ​នឿន​និង​ឈ្មោះ​រ៉េត​បានអោដឹង​ថា​បើ​ចង់ដឹ​ង​ពី​រឿង​រកស៊ី​អុស​ស្ទ៊ែ​សូម​អោយ​ទៅ​សួរ​ឯកឧត្ត​ម​អេង គន្ធា​គណៈ​ពង្រឹង​ខេត្តពោធិ៍សាត់​ព្រោះ​គាត់​ជា​អ្នក​គ្រប់​គ្រង់​អាជីវកម្ម​អុស​និង​រថយន្ត​យី​ឌុប​ដឹកអុស​ស្ទ៊ែ​ទាំងនេះ​។​
​តើ​លោក​ម៉ៅ ធនិន​អភិ​បា​ខេត្តពោធិ៍សាត់​មាន​បានដឹង​រឿង​លោក​អេង គន្ធា គណៈ​ពង្រឹង​ខេត្តពោធិ៍សាត់​ឃុបឃិត​ប្រព្រឹត្ត​បទល្មើស​រកស៊ី​អុស​ស្ទ៊ែ​បំផ្លិចបំផ្លាញ​ធន់​ធាន​ធម្មជាតិ​ព្រៃឈើ​ដែរឬទេ​ឬ​មួយ​ក៏​ឌឿ​រ​តែ​ខ្នូច​ដូច​តែ​គ្នា​ទេ​បាន​ជា​បណ្ដែតបណ្ដោយ​ទុកអោយ​បទល្មើស​ព្រៃឈើ​កើតមាន​ព្រោងព្រាត​ពេញ​ខេត្តពោធិ៍សាត់​ហើយ​សំងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​បែប​នេះ ៕
14732289_326311971079144_8940413866920805679_n 14915236_326311761079165_9208134966652533327_n 14925439_326311744412500_8864771723008841594_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya