នៅប្រទេសអាហ្វ្រិកខាងត្បូង ក្នុងតំបន់កុលសម្ព័ន្ធ Zulu នៅខេត្ត KwaZuluស្ដ្រីត្រូវបង្ហាញពីភាពបរិសុទ្ធដោយការដោះខាវ ចំណែកបុរសក៏ត្រូវបង្ហាញអំពីភាពបរិសុទ្ធរបស់ខ្លួនដោយវិធីចម្លែកដែរ។
ក្នុងពិធីបុណ្យនេះ នារីទាំងឡាយ ត្រូវដោះអាវ បង្ហាញសុដន់ និងរាំនៅចំពោះមុខមហាក្សត្រ។ ពួកនាង តម្រៀបជួរគ្នា ឈរនៅមុខឆាកនៃពិធីបុណ្យ ហើយដោះសម្លៀកបំពាក់ នៅចំពោះមុខអ្នកដែលបានចូលរួម ព្រោះពួកគេជាមនុស្សស្អាតស្អំ។
ការសម្ដែងរបស់នារីអាក្រាតនៃកុលសម្ព័ន្ធ Zulu ក្នុងពិធីបុណ្យខាងលើនេះ បាន និងកំពុងរងការរិះគន់ជាខ្លាំង។ ក្រុមសកម្មជនសិទ្ធិមនុស្សយល់ថា នោះគឺជាការរំលោភបំពាន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ដ្រីទូទៅ។ ប៉ុន្ដែសកម្មភាពនៃពិធីបុណ្យនេះ នៅតែត្រូវបានគេរក្សា ហើយប្រធានាធិបតីអាហ្វ្រិកខាងត្បូង Jacob Zuma ក៏ធ្លាប់បានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីដ៏ស្រើបស្រាលនេះដែរ ដោយលោកធ្លាប់បានមានប្រសាសន៍ថា នេះគឺជាពិធីបុណ្យមួយ ដែលបង្ហាញអំពីការគោរពដល់នារីទាំងឡាយ។
ជាងនេះទៅទៀត កុលសម្ព័ន្ធ Zulu ក៏មានទំនៀមទម្លាប់ ពិនិត្យមើលភាពបរិសុទ្ធរបស់បុរសដែលចង់យកប្រពន្ធផងដែរ។ គោលបំណងនៃទម្លាប់នេះ គឺដើម្បីទប់ស្កាត់ស្ថានភាពនារីមានផ្ទៃពោះ មុនពេលរៀបការ ដោយសារតែបុរស។ ប្រសិនបុរសម្នាក់ អស់ភាពបរិសុទ្ធ នោះគេនឹងត្រូវទទួលពិន័យយ៉ាងធ្ងន់ធ្ងរ។
វិធីនៃការពិនិត្យនូវភាពបរិសុទ្ធរបស់បុរស Zulu គឺមានលក្ខណៈពិសេស។ ពួកគេត្រូវបានវាយតម្លៃភាពបរិសុទ្ធ តាមរយៈការបត់ជើងតូច។ ដល់ថ្ងៃកំណត់មួយ កំលោះទាំងអស់ក្នុងកុលសម្ព័ន្ធ នឹងត្រូវបានអញ្ជើញមកជុំគ្នា នៅចំពោះមុខអ្នកភូមិ។ កម្លោះម្នាក់ៗនឹងត្រូវតម្រូវឱ្យដើរចេញមកខាងមុខដើម្បីបត់ជើងតូចនៅចំពោះមុខក្រសែភ្នែកទាំងឡាយរបស់មនុស្សដែលបានចូលរួម។ កម្រិតនៃភាពបរិសុទ្ធរបស់ពួកគេនឹងត្រូវវាយតម្លៃតាមរយៈកម្ពស់នៃ ទឹកនោម។ កម្លោះដែលមិនអាចបាញ់នោមដល់ក្បាលត្រូវបានចាត់ទុកថា អស់ព្រហ្មចារា និងត្រូវទទួលពិនិត្យធ្ងន់។ កម្លោះដែលអាចបាញ់ទឹកនោមដល់ ឬខ្ពស់ជាងក្បាល នឹងត្រូវបានគេចាត់ទុកថា ជាកម្លោះបរិសុទ្ធ៕