ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ស្រី​ស្រស់​ទិញ​គ្រឿងមាស​អលង្ការ​មិន​ឲ្យ​លុយ​ហើយ រួច​បញ្ឆេះ​ម៉ូតូ​រៀប​និង​ជិះ​គេច​ចេញ​ទៅ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ​

ស្រី​ស្រស់​ទិញ​គ្រឿងមាស​អលង្ការ​មិន​ឲ្យ​លុយ​ហើយ រួច​បញ្ឆេះ​ម៉ូតូ​រៀប​និង​ជិះ​គេច​ចេញ​ទៅ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ​

ខេត្ក​ណ្ដា​ល​៖ នៅ​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង ១០​និង​២៥​នាទី​នៅ​ចំណុច ផ្ទះ​លក់​ផ្លាក​ទីន​របស់​ឈ្មោះ ស សុ​ភី ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្ក​ណ្ដា​ល​។​
​ជនរងគ្រោះ​ឈ្មោះ ស សុ​ភី ភេទ​ស្រី អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ មុខរបរ អាជីវករ​លក់​ផ្លាក​ទីន​។ ចំណែក​ជនសង្ស័យ​ចំនួន​ឈ្មោះ សាន លាង​ហ៊ី ភេទ​ស្រី អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​សែម ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល​។ មុខរបរ មិន​ពិតប្រាកដ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។​
​វត្ថុតាង​ចាប់យក​លោហៈធាតុ​ពណ៌​លឿង​(​ខ្សែក​ផ្លាក​ទីន ទម្ងន់ ១​ជី ៦​ហ៊ុន ៤​លី​) ចំនួន ០១​ខ្សែ​,​លោហៈធាតុ​ពណ៌​លឿង​(​ខ្សែដៃ​ផ្លាក​ទីន ទម្ងន់​១​ជី ៨​ហ៊ុន ៨​លី​)​ចំនួន ០១​ខ្សែ​,​ម៉ូតូ​ម៉ាក​Honda Scopy i ពណ៌​ស គ្មាន​ស្លាក​លេខ មាន​លេខ​តួរ និង​លេខ​ម៉ាស៊ីន : 8053019​ចំនួន​០១​គ្រឿង​,​ទូរ​សព្ទ​ដៃ​ម៉ាក​អិន​ចុច​ពិល ចំនួន ០១​គ្រឿង​,​ប្រាក់​រៀល​ចំនួន ៦៥០០៛ និង​កាបូបដៃ​ចំនួន​០១​។ សភាព​រឿងហេតុ​នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ម៉ាក​Honda Scopy i មួយ​គ្រឿង​តែ​ម្នាក់ឯង​ឆ្ពោះទៅ​ផ្សារ​កោះធំ ។ មកដល់​ផ្ទះ​លក់​គ្រឿងអលង្ការ​របស់​ជនរ​ង​គ្រោះ​ភ្លាម ជនសង្ស័យ​បាន​ចូល​ទៅ​ក្លែង​ធ្វើ​ជា​ទិញយក​គ្រឿងអលង្ការ មាន​ខ្សែក​ផ្លាក​ទីន​ផ្លាក​ទីន ០១​ខ្សែ ដោយ​ខ្លួន​គ្មាន​ប្រាក់​នោះទេ​។​
​ជង​រងគ្រោះ​បាន​បំពាក់​ខ្សែក និង​ខ្សែ​ដៃដល់​ជនសង្ស័យ រួច​ទារ​យក​ប្រាក់​ថ្លៃ​គ្រឿងអលង្ការ​នោះ តែ​ជន​សង្ស័យថា​ប្រាក់​របស់​ខ្លួន​ទុក​ក្នុង​កែបម៉ូតូ ហើយ​ក៏​ដើរ​សំដៅ​ទៅ​ធ្វើ​ជា​ចាក់​កែបម៉ូតូ រួច​បញ្ឆេះ​ម៉ូតូ​រៀប​និង​ជិះ​គេច​ចេញ​ទៅ ក៏​ត្រូវ​ជនរងគ្រោះ​ស្រែក​អោយ​អ្នក​នៅ​ក្បែរ​នោះ​ជួយ​ចាប់​ជន សង្ស័យ ។ ជនសង្ស័យ​ត្រូវបាន​ជនរងគ្រោះ​និង​ប្រជា​ពល រដ្ឋ​ចាប់​ប្រគល់​អោយ​នគរបាល​។​
​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​រួម​និង​វត្ថុតាង​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​សាកសួរ​ចាត់ការ​តាម​នីតិវិធី​៕

14915494_1779563665651124_7399316756453777440_n 14963396_1779563675651123_7069809949292133899_n 14991811_1779563632317794_9047032280982550319_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya