ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល​១៨​នាក់

ឡាន​បុក​ឡាន បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល​១៨​នាក់

(​ពោធិ៍សាត់​)៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដ៏​គួរឲ្យ​រន្ធត់​មួយនេះ កើតឡើង​នៅ​ម៉ោង ០២​និង​៤៥​នាទី​រសៀល ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៧៥ និង​១៧៦ ស្ថិតក្នុង​ភូមិ​តាកែវ​លើ ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​
​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​គួរឲ្យ រន្ធត់​មួយ​នេះ បង្ក​ដោយ​រថយន្ត​ដឹក​ប្រេង​ម៉ាស៉ីន​ចាស់ៗ​មួយគ្រឿង ម៉ាក KIA ពណ៌​ខៀវ​។​
​មុនពេល​កើតហេតុ​រថយន្ត​បង្ក បាន​បើក​ពី​កើត​ទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បើក​ជែង​លើ​គំនូស​ចែក​ទ្រូងផ្លូវ រួច​ក៏​ជ្រុល​ទៅ​បុក​ជាមួយ រថយន្ត​តូ​រី​ស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-6594 ក្នុង​ទិសដៅ​បញ្ច្រាស់​ទិស​គ្នា បណ្តាលឲ្យ​អ្នកបើកបរ និង​អ្នករួមដំណើរ​របួសធ្ងន់​ស្រាល​១៨​នាក់​។​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង​១៨​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍សាត់ ចំពោះ​វត្ថុតាង​រថយន្ត​ទាំងពីរ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

fn-2016-11-05-22-27-29-0 fn-2016-11-05-22-27-30-1 fn-2016-11-05-22-27-30-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya