ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ សមត្ថកិច្ច​ធ្វើ​ការឃាត់ខ្លួន​រួម​ទាំង​គ្រឿងញៀន ​

បុរស​ម្នាក់ សមត្ថកិច្ច​ធ្វើ​ការឃាត់ខ្លួន​រួម​ទាំង​គ្រឿងញៀន ​

ស្រុក​ពញាឮ​៖ នៅ​ថ្ងៃ​ទី​០៥​ខែ​១១​ឆ្នាំ​២០១៦ វេលា​ម៉ោង ០៧​និង​០៥​នាទី​ព្រឹក​នៅ​ចំនុច​ផ្ទះ​ជនសង្ស័យ ភូមិ​ជ្រោយ​ឬ​ស្សី ឃុំ​កំពង់​លួង ស្រុក​ព​ញ​ឮ ខេត្ត​កណ្តាល​។ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០១​នាក់​ឈ្មោះ នុត សុខ​ហេង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ (​ហើយ​គឺជា​មុខសញ្ញា​សកម្ម​ជួញដូរ​ក្នុង​មូលដ្ឋាន​ផងដែរ ) មាន​ទីលំនៅ​ភូមិ​កើតហេតុ​។ វត្ថុតាង​ចាប់យក​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន​២២​កញ្ចប់ ១៥​តូច មធ្យម​០១​កញ្ចប់ និង​០១​កញ្ចាប់​ធំ ទូរ​សព្ទ័​ដៃ​០៤ គ្រឿង ជញ្ជីង​សាំប់​ថ្លឹង​០១ កាបូប​០១ លុយ​៣០​ម​ម៉ឺន​រៀល
​ដាវ​០១-​កាំបិតផ្គាក់​០១ និង​ថង់​វិច​ខ្ចប់​ថ្នាំញៀន​មួយចំនួន ។​
​សភាព​រឿងហេតុ​នៅ​ថ្ងៃ​ខែ​ឆ្នាំ​កើតហេតុ​ខាងលើ​កំលាំង​ជំនាញ​បានទទួល​ព័ត៌មាន​ថា​ជនសង្ស័យ​ខាងលើ​កំពុង​ធ្វើ​សកម្មភាពេ​ជួញដូរ​ថ្នាំញៀន​នៅ​ចំណុច​ខាងលើ​បន្ទាប់​មក​កំលាំង​ជំនាញ​យុត្តិធម៌​បាន​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​បាន​ធ្វើ​ការឃាត់ខ្លួន​និង​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​និង​វត្ថុតាង​ដូចខាងលើ​បញ្ជូន​មក​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ពញាឮ​ដើម្បី​សួរនាំ និង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕
14900411_192328351220384_6419653134385348940_n 14907024_192328111220408_3527908561358976224_n 14962721_192328177887068_192818133912226464_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya