ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ករណី​រក្សាទុក​និង​ចែកចាយ​គ្រឿងញៀន​ ​

ប៉ូលិស​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ករណី​រក្សាទុក​និង​ចែកចាយ​គ្រឿងញៀន​ ​

កោះកុង​៖ ត្រូវបាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ខេមរភូមិន្ទ ធ្វើការ​ឃាត់ខ្លួន ស្ថិត​នៅ​ចំណុច​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង សង្ស័យ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​រក្សាទុក និង​ចែកចាយ​នូវ​សារធាតុ​ញៀន​។
​ជនសង្ស័យ​ដែល​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​នោះ មានឈ្មោះ សោម កូរ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរៈភូមិន្ទ ខេត្ត​កោះកុង​។​
​វត្ថុតាង​មួយ​ចំនួន​ពី​ជនសង្ស័យ​រួមមាន ៖
០១. ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ចំនួន​០២​កញ្ចប់ ដែល​មាន​ទម្ងន់​ស្មើ ០.២៦​ក្រាម​
០២. លុយ​ខ្មែរ​ចំនួន ៦៥០០០​រៀល​
០៣. លុយ​ដុល្លា ចំនួន​១០​ដុល្លា​
០៤. ទូរស័ព្ទ ចំនួន​០១​គ្រឿង​
០៥. ដែកកេះ ចំនួន​០២​។​
​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

img-20161105-wa0009 img-20161105-wa0011

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya