ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់​ជនសង្ស័យ​លួច​ម៉ូតូ ម្នាក់ ​

ប៉ូលិស​ឃាត់​ជនសង្ស័យ​លួច​ម៉ូតូ ម្នាក់ ​

ភ្នំពេញ​៖ នៅ​ម៉ោង​ប្រមាណ ១៣​និង​៣០​នាទី ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ខណៈ​ជនសង្ស័យ​រូបនេះ កំពុង​ជិះ​ម៉ូតូ​នៅ​ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​
​នៅ​ចំណុច​មុខ ផ្ទះ​១៧០ ផ្លូវ​បេតុង ភូមិ​តា​ព្រហ្ម សង្កាត់ ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ មាន​ករណី​លួច​ម៉ូតូ ជនរងគ្រោះ​ឈ្មោះ ហម ហាន ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់​នៅផ្ទះ កើតហេតុ ។ ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ សំ ហ្ស៊ា​ក់​ម៉ែន ភេទ ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិត ប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៤៤០ ភូមិ​ត្នោតជ្រុំ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ ។
​កាលពី​ថ្ងៃ​ទី​២ វិច្ឆិកា ម៉ោង​០៣​និង​៣០​នាទី រំលង​អធ្រាត្រ ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​ម៉ាក​ហុងដា Scopy ពណ៌​ស ពាក់​ស្លាក លេខ ភ្នំពេញ ១BJ-០១៩៧ នៅ​ចំណុច​កើតហេតុ​ខាងលើ ដោយ​ចាក់​សោ​រក​ម៉ូតូ​ត្រឹមត្រូវ  រួច​ទៅ​ដេក​នៅលើ​ផ្ទះ ពេលនោះ​ស្រាប់តែ​មាន​ជនសង្ស័យ​០២​នាក់​ឈ្មោះ សំ ហ្ស៊ា​ក់​ម៉ែន និង​ឈ្មោះ ស៊ី ជិះ​ម៉ូតូ​ម៉ាក ហុងដា PCX ពណ៌​ខៀវ មិន​ចាំ​ស្លាក​លេខ មក​ឈប់​នៅ​មុខ​ផ្ទះ​ជនរងគ្រោះ រួច​ជនសង្ស័យ​ឈ្មោះ សំ ហ្ស៊ា​ក់​ម៉ែន បាន​យក​ដង្កាប់​ដែក​ទៅ​ឆ្កឹះ​សោ​រក​ម៉ូតូ លួច​យក​ម៉ូតូ​ជនរងគ្រោះ នាំគ្នា​ជិះ​គេចខ្លួន យក ដង្កាប់​ដែក​បោះចោល​តាមផ្លូវ​បាត់ ។​
ជនសង្ស័យ​ឈ្មោះ​សំ ហ្ស៊ា​ក់ ម៉ែន កំពុង​ជិះ​ម៉ូតូ​ជនរងគ្រោះ​នៅ​ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ក៏​ត្រូវ​ជនរងគ្រោះ ឃាត់ខ្លួន​រួម​និង​វត្ថុតាង ប្រគល់ឲ្យ​សមត្ថកិច្ច នគរបាល​ខណ្ឌ​ច្បារអំពៅ ។  បច្ចុប្បន្ន​ជនសង្ស័យ ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕322 ae4bc7dd9f2a8880554968fbd5558790

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya