ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ឡាន បណ្តាលឲ្យ​ស្លាប់ ២​នាក់ នៅនឹងកន្លែង​ ​

ម៉ូតូ​បុក​ឡាន បណ្តាលឲ្យ​ស្លាប់ ២​នាក់ នៅនឹងកន្លែង​ ​

ព្រៃវែង​៖ នៅ​ម៉ោង​ប្រមាណ​១១​យប់ ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០៦ ស្ថិតនៅ​ផ្លូវ​ជាតិ​លេខ​៨ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៨-​ភូមិ​គគរ ឃុំ​កំពង់​ព​ពិល ស្រុក​ពារាំង​។​
​ម៉ូតូ​ជួប​គ្រោះថ្នាក់​នោះ ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CZ6478 បើកបរ​ដោយ​ឈ្មោះ  យី  ធាន   ភេទ​ប្រុស  អាយុ ២៥​ឆ្នាំ នៅ​ភូមិ​ព្រៃខ្លា  ឃុំ​រាប ស្រុក​ពារាំង  បាន​ឌុប​មនុស្ស​ម្នាក់​ឈ្មោះ  ហេន  ហុក  ភេទ​ប្រុស  អាយុ​២៤​ឆ្នាំ រស់នៅ​ភូម​-​ឃុំ​ជាមួយគ្នា    ធ្វើតំណើ​ពី​លិច​មក​កើត​។
​ពេលមកដល់ ចំណុចកើតហេតុ  ម៉ូតូ​បាន​ជ្រុល​ចង្កូត  ទៅ​បុក​រថយន្ត មិន​ស្គាល់​អត្តសញ្ញាណ​មួយគ្រឿង ដែល​កំពុង​ធ្វើ ដំណើរ​ស្រប​ទិស​គ្នា  បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ ស្លាប់​ទាំង​២​នាក់ ។ ក្រោយពេល​កើតហេតុ រថយន្ត​បើក​រត់​គេចខ្លួន​បាត់  បច្ចុប្បន្ន​វត្ថុតាង​ម៉ូតូ និង​សាកសព  សមត្ថកិច្ច​បាន​ប្រគល់ ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

b7545166a158710df1fec236a5743294 that-0073 that-0074

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya