ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប្រហារជីវិ​តប្តី​ប្រពន្ឋ ដែល​បង្អត់អាហារ​ស្ត្រី​ខ្មែរ​ដល់​ស្លាប់​ ​

ប្រហារជីវិ​តប្តី​ប្រពន្ឋ ដែល​បង្អត់អាហារ​ស្ត្រី​ខ្មែរ​ដល់​ស្លាប់​ ​

ម៉ាឡេស៊ី ៖ ទី​បំផុត​ទៅ​សាលាឧទ្ឋរណ៍​របស់​ប្រទេស​ម៉ាឡេស៊ី បានសម្រេច​កាត់ទោស​ប្រហារជីវិត​ទៅ​លើ​ប្តី​ប្រពន្ឋ​ជនជាតិ​ម៉ាឡេស៊ី​ដែល​បង្អត់អាហារ​ស្ត្រី​ខ្មែរ​អ្នកបម្រើ​រហូតដល់​បាត់បង់​ជីវិត ។​
​ការសម្រេច​របស់​សាលាឧទ្ឋរណ៍​កាល​ពី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៦​កន្លងមកនេះ បាន​ធ្វើឡើង​បន្ទាប់​ពី​តុលាការ​នៃ​ខេត្ត​ប៉េណាំង នៃ​ប្រទេស​ម៉ាឡេស៊ី កាលពី​ឆ្នាំ​២០១៣ បាន​កាត់ទោស​ប្តី​ប្រពន្ធ​រូប​នេះ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២៤​ឆ្នាំ​ក្នុង​ម្នាក់ៗ  ពី​បទ​មនុស្សឃាត​ដោយ​អ​ចេតនា​នោះ​រួម​ក ។​
​ជនជាតិ​ម៉ាឡេស៊ី​ដែល​ត្រូវ​ប្រហារជីវិត​នោះ ប្តី​ឈ្មោះ​Soh Chew Tong អាយុ​៤៦​ឆ្នាំ និង​ប្រពន្ឋ​ឈ្មោះ Chin  Chui Ling  អាយុ​៤៣ ឆ្នាំ ។​
​បញ្ជាក់ថា ស្ត្រី​ខ្មែរ​អ្នកបម្រើ​ប្តី​ប្រពន្ឋ​ខាង​លើ ដែល​គេ​មិន​បង្ហាញ​ឈ្មោះ តែ​ខាង​មន្ត្រី​សុខាភិបាល​ម៉ាឡេស៊ី​ថា នាង​មាន​អាយុ​២៤​ឆ្នាំ កម្ពស់​១,៥០ ទម្ងន់​តែ​២៦​គីឡូក្រាម​ប៉ុណ្ណោះ​នៅ​ពេល​ស្លាប់ បាន​ទៅ​រស់នៅ​ស៊ីឈ្នួល​ប្តី​ប្រពន្ធដែល​ត្រូវ​ប្រហារជីវិត​នោះ​កាលពី​ឆ្នាំ​២០១១ តែ​ដោយសារ​ការ​បង្អត់​អាហារ​ស្ត្រី​ខ្មែរ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ ក៏​បាន​ស្លាប់​នៅ​ឆ្នាំ​២០១២​កន្លងទៅ​៕

aviary-image-1478261396392

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya