ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ក្នុង​រណ្ដៅ​មាត់​លូ

ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ក្នុង​រណ្ដៅ​មាត់​លូ

(​កំពង់ស្ពឺ​)៖ នា​រសៀល​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព​បុរស​ម្នាក់ ដេកស្លាប់​ក្នុង​រណ្ដៅ​មាត់​លូរ ជាប់​ខាងត្បូង​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៧-៨៨ ស្ថិតក្នុង​ភូមិ​ទី​៤ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រូច ខេត្ត​កំពង់ស្ពឺ ។​
​សព​ដែល​គេ​ប្រទះឃើញ​នេះ មាន​ភិនភាគ​ដូចជា សម្បុ​លស សក់ស្លូត​កាត់​ខ្លី ចាក់​សាក់​ក្រោយ​ក​ញ្ចឹង​-​ក រូប​ក្បាល​ខ្មោច មិន​មាន​សំលៀកបំពាក់ ប៉ុន្ដែ​មាន​អាវ​ក្រណាត់​ក្រឡា​ការ៉ូ​ពណ៌​ខៀវ​ដៃ​វែង ចង​អាវ​ជាប់​ចង្កេះ រីឯ​នៅ​ខ្លួន​សាកសព មាន​ស្លាកស្នាម​រលាត់​នៅលើ​ទ្រូង ស្នាម​ដាច់​ថ្លុះ​នៅ​ចន្លោះ​ឆ្អឹងដងកាំបិត​ឆ្វេង និង​ស្នាម​ដាច់​រយាស់ នៅ​លើ​ដៃ​ខាងឆ្វេង (​បាក់ឆ្អឹង​)​។​
​មកទល់ពេលនេះ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​សមត្ថកិច្ច​កំពុងតែ​អំពាវនាវ​រក​ក្រុមគ្រួសារ​។ ជុំវិញ​ករណី​នេះ​ដែរ មន្ដ្រីនគរបាល​ជំនាញ បាន​នឹង​កំពុងតែ​ធ្វើ​ការស្រាវជ្រាវ រក​មូលហេតុ​នៃ​ការស្លាប់​របស់​ជនរងគ្រោះ​៕
14955834_576924412500413_8585921483545540935_n 14955868_576924422500412_207312923913328910_n fn-2016-11-04-21-29-00-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya