ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ខឹង​ខ្លាំងពេក ពូថៅ​វាយ​ម្តាយមីង​សាច់ថ្លៃ​ ​

បុរស​ម្នាក់​ខឹង​ខ្លាំងពេក ពូថៅ​វាយ​ម្តាយមីង​សាច់ថ្លៃ​ ​

ក្រចេះ ៖ កាលពី​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៦  បុរស​ម្នាក់​ខឹង​ខ្លាំង​ពេក​រហូត​ទ្រាំ​លែង​បាន​ទាញ​ពូថៅ​វាយ​ម្តាយមីង​សាច់ថ្លៃ​របស់​ខ្លួន​ជាច្រើន​ពូថៅ​បណ្ដាលឲ្យ​រងរបួស​ជា​ធ្ងន់ធ្ងរ ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​នៅ​ភូមិ​វាល​បី​ចក្រី​ហេង ឃុំ​២​ធ្នូ ស្រុក​ស្នួល ។​
​ជនដៃដល់​ដែល​ត្រូវបាន​ចាប់ខ្លួន​ឈ្មោះ ស្រ៊ា ផាន់​នី អាយុ​២៥​ឆ្នាំ ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ ភ​ណ្ឌ អាយុ​២៩​ឆ្នាំ ជា​ម្តាយមីង​សាច់ថ្លៃ រស់នៅ​ផ្ទះ​កើតហេតុ​ជាមួយគ្នា ។​
​មូលហេតុ​ដែល​ឈាន​ឲ្យ​ជននេះ​បាន​វាយ​ទៅលើ​ស្ត្រី​រងគ្រោះ​ជា​ម្តាយមីង ដោយសារ​ខឹង​ម្តាយមីង​រូបនោះ​ជេរប្រមាថ​ម្តាយ​របស់​ខ្លួន​ដែល​រស់នៅ​ផ្ទះ​ជាមួយ​គ្នា​ច្រើនលើកច្រើនសា​រ ។ ហើយ​នៅ​ថ្ងៃកើតហេតុ ស្ត្រី​រងគ្រោះ​ក៏​បាន​ជេរប្រមាថ​ម្តាយ​ជនដៃដល់​ម្តងទៀត ទើប​ជន​នេះ​ទ្រាំលែងបាន ស្រវា​បាន​ពូថៅ​យក​មក​វាយ​ម្តាយមីង​រូបនោះ​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ តែ​មិន​បាន​កាប់​ទេ ៕

d69527e8-b3b4-4c50-a735-695637b5be91

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya