ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​បុក​អ្នកជិះ​កង់​ពីក្រោយ បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល​០៤​នាក់​ ​

ជិះ​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​បុក​អ្នកជិះ​កង់​ពីក្រោយ បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល​០៤​នាក់​ ​

ស្រុក​មុខកំពូល​៖ កើតហេតុ​នៅ​ថ្ងៃទី​០៤​ខែ​១១​ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​និង​៣០​នាទី នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៨-២៩ ចំនុច​ភូមិ​ព្រែក​តា​សោម ឃុំ​ឫស្សី​ជ្រោយ​ស្រុក​មុខកំពូល ខេត្ត​កណ្តាល​។ បង្កឡើង​ដោយ​ម៉ូតូ​ម៉ាក​Sirus ពណ៍​ខ្មៅ​+​ក្រហម​គ្មាន​ផ្លាកលេខ​បើកបរ​ដោយ​ឈ្មោះ​កក សា​រ៉ា​យ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គរ​ឃុំ​អង្គរ ស្រុក​អង្គរបុរី ខេត្តតាកែវ (​ឌុប​មនុស្ស​០២​នាក់​ពី​ក្រោយ​)០១.​ឈ្មោះ​ស៊ូ សា​រ័ត្ន ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ទួល​សាំង​ឃុំ​អង្គរ ស្រុក​អង្គរបុរី ខេត្តតាកែវ និង​ម្នាក់​ទៀត​ឈ្មោះ​សឿន សារ៉េត ភេទ​ប្រស​អាយុ​២៧​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ទួល​សាំង ឃុំ​អង្គរ ស្រុក​អង្គរបុរី ខេត្តតាកែវ ភាគី​ម៉ូតូ​បង្ក​បាន​ធ្វើដំណើរ​ពី​ត្បូង ទៅ​ជើង​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៍​បាន​បុក​កង់​មួយគ្រឿង ជិះ​ដោយ​ឈ្មោះ​លេវ ស្រី​ណែ​ត​ភេទ​ស្រី អាយុ​២៩​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ព្រែក​តា​សោម ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ដែល​ធ្វើដំណើ​ពី​ត្បូង​ទៅ​ជើង​(​ស្រប​ទិស​គ្នា​) បណ្ដាលឲ្យ​របួសធ្ងន់ដ​ល់​ឈ្មោះ​លេវ ស្រី​ណែ​ត និង ឈ្មោះ​កក សា​រ៉ា​យ​និង របួសស្រាល​ដល់​ឈ្មោះ​ស៊ូ សា​រ័ត្ន និង​សឿន សារ៉េត​។​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ខាងលើ​ត្រូវបាន​ដឹក​បញ្ចូនទៅ​ព្យាបាល​នៅ​ពេទ្យ​ភ្នំពេញ ចំពោះ​មធ្យោបាយ​គ្រោះថ្នាក់ ត្រូវបាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​នី​វិធី​ច្បាប់ ៕

14907225_1778989222375235_4007799761521053188_n 14925618_1778989245708566_2701029430479789244_n 14947427_1778989209041903_770950701806421732_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya