ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បងប្អូន​បង្កើត​យក​គ្នា​ជា​ប្តី​ប្រពន្ធ បាន​កូនស្រី​អាយុ​២​ខែ​ ​

បងប្អូន​បង្កើត​យក​គ្នា​ជា​ប្តី​ប្រពន្ធ បាន​កូនស្រី​អាយុ​២​ខែ​ ​

បន្ទាយមានជ័យ ៖ គ្រូ​សារ​អភ័ព្វ និង​ក្រីក្រ​នេះ ស្ត្រី​ជា​ម្តាយ​ឈ្មោះ ឃ​ន ឃៀន អាយុ​៤១​ឆ្នាំ គ្មាន​មុខរបរ ប្តី​មុន​ឈ្មោះ ឈន​ឈួន អាយុ​៤២​ឆ្នាំ​(​ស្លាប់​៥​ឆ្នាំ​ហើយ​ដោយសារ​លង់ទឹក​) ឯ​ប្តី​ក្រោយ​ជា​មនុស្ស​គ​ទៀត ។ គ្រួសារ​មួយ​នេះ​មាន​កូនប្រុស​ស្រី​សរុប​១០​នាក់ ប្តី​មុន​មាន​កូន​៧​នាក់ ឯ​ប្តី​ក្រោយ​មាន​កូន​៣​នាក់ ។ ទាំងអស់គ្នា​រស់នៅ​ភូមិ​ប៉ោយ​ប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។​
​អ្វី​ដែល​ចម្លែក និង​សង្វេគ​នោះ គឺ​កូនស្រី​ភ្លោះ​ជាមួយ​ប្តី​មុន គ្រួសារ​នេះ​ឲ្យគេ​ចិញ្ចឹម ព្រោះតែ​ជីវភាព​ក្រីក្រ ឯ​កូនប្រុ​ស្រី​២​នាក់​ទៀត​បាន​យកគ្នា​ជា​ប្តី​ប្រពន្ធ រស់នៅ​ជុំគ្នា​ក្រោម​ដំបូង​តែមួយ និង​បង្កើត​បាន​កូនស្រី​ម្នាក់​ទៀត​ផង ។ បងប្អូន​បង្កើត​ដែល​យកគ្នា​ជា​ប្តី​ប្រពន្ធ​នេះ បុរស​ជា​ប្តី​ឈ្មោះ ឈន ឈឿប អាយុ​២២​ឆ្នាំ ជា​កម្មករ​អូស​រទេះ ឯ​នាង​ជា​ប្រពន្ធ​ឈ្មោះ ឈួន នឿម អាយុ​១៧​ឆ្នាំ នៅផ្ទះ និង​មាន​កូនស្រី​ម្នាក់​ទើប​តែ​មាន​អាយុ​២​ខែ ។ ប្តី​ប្រពន្ធ​ជា​បងប្អូន​បង្កើត​នេះ​បុរស​ជា​ប្តី​ប្រើ​ត្រកូល​តា​ខាង​ឪពុក ឯ​នាង​ជា​ប្រពន្ធ​ដាក់​ត្រកូល​ឪពុក ។ គ្រួសារ​ក្រីក្រ​មួយ​នេះ​រស់នៅ​អាស្រ័យ​លើ​បុរស​គ និង​ឈ្មោះ ឈន ឈឿប អូសរ​ទេះ​ចិញ្ចឹម​ក្រពះ ។​
​ពួកគេ​ស្រឡាញ់គ្នា​ដោយ​គ្មាន​ការគំរាមកំហែង ឬ​ចាប់បង្ខំ​ណាមួយ​ទេ ហើយ​រស់នៅ​ដោយ​ក្តី​សុខបំផុត ពិបាក​តែ​រឿង​គ្រួសារ​ក្រីក្រ​ម្យ៉ាង​គត់ ។ ពេល​លើក​ជា​សំណួរ​ថា តើ​ធ្លាប់​រស់នៅ​បែក​គ្នា​ទេ​មុន​ពេល​យកគ្នា​ជា​ប្តី​ប្រពន្ធ បុរស​ជា​ប្តី​និយាយថា ធ្លាប់​ទៅ​រស់នៅ​មណ្ឌល​កុមារកំព្រា​តាមរយៈ​អង្គការ​អស់​រយៈពេល​៣​ឆ្នាំ លុះ​ត្រឡប់​មក​វិញ​ពេញចិត្ត​និង​ស្រឡាញ់​ប្អូនបង្កើត​ក៏​សួរ​ចិត្ត​នាង ដោយ​នាង​ជា​ប្អូន​មិន​បដិសេធ​ពួកគេ​ទាំង​២​នាក់​ក៏​លួចលាក់​រស់នៅ​ជុំគ្នា​មិន​ឲ្យ​ម្តាយបង្កើត និង​ឪពុកចុង​ដឹង​តែ​ម្តង ។ ពួក​គេ​ប្រាប់​ទាំង​ចុងមាត់ចុងក​ថា បាន​គ្នា​ជា​ប្តី​ប្រពន្ធជាង​២​ឆ្នាំ​ហើយ ហើយ​មិន​បាន​រៀប​អាពាហ៍ពិពាហ៍​ដុំកំភួន​ទេ គ្រាន់តែ​សែនព្រេន​តិចតួច​ប៉ុណ្ណោះ ។​
​ករណី​ឲ្យ​កូនស្រី​ភ្លោះ​ទៅ​គេ​ចិញ្ចឹម​នា​ពេល​កន្លង​ទៅ​នោះ ដោយសារ​គ្រានោះ​គ្រួសារ​គាត់​មាន​ជីវភាព​ក្រីក្រ​ពេក ។ ឯ​ករណី​កូនប្រុស​ស្រី​ជា​បងប្អូន​បង្កើត​(​កូនប្តី​មុន​)​យក​គ្នា​ជា​ប្តី​ប្រពន្ធ ស្ត្រី​ជា​ម្តាយ​និយាយ​ថា​ដំបូង​គាត់​ហាក់​ខឹង​ដែរ តែ​ដោយសារ​បំបែក​យ៉ាងណា​ក៏​មិន​ដាច់ គាត់​ក៏​ងាក​ទៅ​គិត​តាម​ធម៌​ព្រះ​ទៅវិញ ឲ្យ​ពួកគេ​យក​គ្នា​ជា​ប្តី​ប្រពន្ធតាម​ដំណើរ​តែម្តង ព្រោះ​អាច​ជា​គូព្រេង​ពួកគេ​ពី​ជាតិ​មុន​មក ។​
​រឿងរ៉ាវ​ខាងលើ​បាន​ដឹង​ជា​យូរ​មក​ហើយ ប៉ុន្តែ​ដោយ​គិតថា អង្ករ​ក្លាយជា​បាយ ម្យ៉ាង​ពួកគេ​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ដោយ​ការព្រមព្រៀ​ង មិនមែន​ជា​ការ​ចាប់បង្ខំ ម្យ៉ាង​ខ្លាច​ប៉ះពាល់​ដល់​កិត្តិយស​គ្រួសារ​នោះ​ផង ទើប​មិន​ហ៊ាន​ទម្លាយ​ឲ្យ​អ្នកណាដឹង ។​
​ជា​ចុងក្រោយ គ្រួសារ​មហា​ក្រីក្រ និង​សែន​សង្វេគ​នេះ​ក៏បាន​អំពាវនាវ​រក​អំណោយ​ស​ប្បុរ​ស​ជន​ទាំង​ក្នុង និង​ក្រៅប្រទេស សូម​ជួយ​ពួក​គាត់​ផង ត្បិត​ពេលនេះ​ពួកគាត់​លំបាក​ខ្លាំងណាស់​សឹង​រក​អង្ករ​ច្រក​ឆ្នាំង​មិន​បាន​ផង ៕
00fd507b-f2f0-4824-b367-29d3eadd474b 40216575-fe32-40f2-81a0-72ac075ccff6

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya