ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ព្រឹក​ឡើង​ឈាម​ហូរ​ដាប​ក្រោម អង្រឹង ទើប​ដឹងថា មាន​អំពើ​ឃាតកម្ម យ៉ាង​សាហាវ ​

ព្រឹក​ឡើង​ឈាម​ហូរ​ដាប​ក្រោម អង្រឹង ទើប​ដឹងថា មាន​អំពើ​ឃាតកម្ម យ៉ាង​សាហាវ ​

ខេត្ត​កណ្ដាល​៖ កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​យប់ ថ្ងៃទី​៣​វិច្ឆិកា​២០១៦ ម្សិលមិញ​នេះ នៅ​ចំណុច​ភូមិ​ព្រែក​តា​បែន​ឃុំ ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។ ដោយ​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ស្រឺុន ឌី​ណា ហៅ ខ្នា ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ កសិករ នៅ​ភូមិ​ឃុំ​កើតហេតុ (​ស្លាប់​) ដោយ​មាន​របួស​ស្នាម​មុត​ក្រោម​ភ្នែក​ខាងស្តាំ​១​កន្លែង​និង​នៅលើ​ក្បាល​មាន​ស្នាម​មុត​១​កន្លែង​។​ប្រភព​ឲ្យដឹងថា ក្នុងករណីនេះ​ផង​ដែរ​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា និង​ឈាន​ដល់​ការឃាត់ខ្លួន​ជនល្មើស​ម្នាក់ ឈ្មោះ នួន សារី ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​ជាង​ផ្ទះ នៅ​ភូមិ​ឃុំ​កើតហេតុ ដោយ​ធ្វើ​ការដកហូត​វត្ថុតាង​កំណាត់ឈើ ១​កំណាត់​ប្រវែង​១.១៣​ម៉ែត្រ ជា​ឧបករណ៍​ធ្វើ​សកម្មភាព សម្លាប់​។​
​ប្រភព​បាន​បន្តថា នៅវេលា​កើតហេតុ​ផ្ទះ​ឈ្មោះ គគ គីម​ហៀ​ង បាន​ធ្វើ​បុណ្យខួប​៣​ឆ្នាំ​ឲ្យ​ប្តី ឯ​ជនរងគ្រោះ​មក​ជួយ​មើល​ការខុសត្រូវ​ដែរ​ដល់​ម៉ោង​២០​និង​០០​នាទី​ជនរងគ្រោះ​បាន​អង្គុយ​ផឹកស្រា​ជា​មួយ ទី​១.​ឈ្មោះ នឿន សុខ​ណាន ហៅ​អ៑ូ​ខុង អ្នក​ចាក់ មេក្រូ ទី​២.​ឈ្មោះ ហឿន ភឿន ប្រុស​អាយុ​៣៥​ឆ្នាំ​កូនប្រសា​ម្ចាស់ផ្ទះ ទី​៣.​ឈ្មោះ​ញឺន ថេង​ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​ប្អូនថ្លៃ​ម្ចាស់ផ្ទះ ផឹក​រហូត​ដល់​ម៉ោង​២២:០០​នាទី ក៏​ឈប់​ផឹក បែក​គ្នា រីឯ​ជនរងគ្រោះ​បាន​ចង​អង្រឹង​ដេក​ក្រោម​ជណ្តើរ​ផ្ទះ​ម្ចាស់​បុណ្យ រហូតដល់​ម៉ោង​១២:០០​នាទី ជនសង្ស័យ​ដោយ​មាន​ទំនាស់​ពាក្យសំដី​និង​ជនរងគ្រោះ បាន​ប្រាប់​ជនរងគ្រោះ​កុំឲ្យ​ប្រើ​ថ្នាំញៀន បែ​ជា​ជនរងគ្រោះ​បាន​គំរាម​រក​សំលាប់​ខ្លួន​(​ជនល្មើស​) ដោយ​ឃើញ​ឪ​កាស​ល្អ ជនសង្ស័យ​បាន​យក​ឈើ​ជ្រុង​ដែល​ទុក​នៅ​ក្រោមផ្ទះ​ម្តាយ​ខ្លួន​មក​វាយ​ជនរងគ្រោះ​កំពុង​ដេក​ក្នុង​អង្រឹង​ចំនួន​៤​ដំបង​បណ្តាលឲ្យ​ស្លាប់​ក្នុង​អង្រឹង​។ លុះដល់​ម៉ោង​៥​ភ្លឺ​ថ្ងៃ​ទី​០៤​វិច្ឆិកា​២០១៦ ស្រាប់តែ​ឃើញ​ឈាម​ហូ​ក្រោម​អង្រឹង​ជនរងគ្រោះ ។​
​ម្ចាស់ផ្ទះ​ក៍​បាន​រាយការណ៍​ទៅ​លោក​នាយប៉ុស្តិ៍​ព្រះ​ប្រសប់ លោកនាយ​ប៉ុស្តិ៍​រាយ​ការ​បន្ត​ទៅ​លោក​អធិការ ឲ្យកម្លាំង​ជំនាញ​ចុះ​ពិនិត្យឃើញមាន​ស្នាមរបួ​សលើ​ជនរងគ្រោះ ជា​ករណី​ឃាតកម្ម​ក្រោយ​ពី​ស្រាវជ្រា​អស់វ​រយះ​២​ម៉ោង​សមត្ថកិច្ច​ឃាត់​ជនល្មើស​បាន​និង​បន្ត​ចាត់ការ​អនុវត្ត​តាម​នីតិវិធី​ច្បាប់​៕

14947913_576780055848182_7067754382530196487_n 14980600_576780082514846_8679073431777908680_n 14980781_576780069181514_3808970533899623794_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya