ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ត្រៀមកម្លាំង​ជាង​១​ម៉ឺន​នាក់ សម្រាប់​ការពារ​ឱកាស​បុណ្យ​អុំទូក ពាក់កណ្តាល​ខែ​នេះ

ប៉ូលិស​ត្រៀមកម្លាំង​ជាង​១​ម៉ឺន​នាក់ សម្រាប់​ការពារ​ឱកាស​បុណ្យ​អុំទូក ពាក់កណ្តាល​ខែ​នេះ

(​ភ្នំពេញ​)៖ ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​២០១៦​នេះ នឹង​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ បន្ទាប់​ពី​ខកខាន​អស់​រយៈពេល​ច្រើន​ឆ្នាំ​។ តាម​ការកត់សម្គាល់ ចាប់តាំងពី​ឆ្នាំ​២០១១ រហូតដល់​ឆ្នាំ​២០១៦​នេះ បុណ្យអុំទូក​នៅ​កម្ពុជា ពុំ​បាន​រៀបចំ​ឱ្យ​ជាប់លាប់​រាល់​ឆ្នាំ​ឡើយ ពោល​ទើបនឹង​ប្រារព្ធ​បាន​ម្តង​នៅ​ឆ្នាំ​២០១៤​ប៉ុណ្ណោះ​។ មូលហេតុ​ដែល​បណ្តាល​ឱ្យ​កម្ពុជា មិន​អាច​ប្រារព្ធ​ពិធី​បុណុ្យ​អុំទូក ដ៏​សប្បាយរីករាយ​នេះ​បាន ដោយសារ​តែ​គ្រោះ​ទឹកជំនន់ គ្រោះរាំងស្ងួត និង​ការ​សោយ​ទិវង្គត​របស់​អតីត​ព្រះមហាក្សត្រ​ជា​ដើម​។​
នៅ​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​បាន​សម្រេច​ថា នឹង​ដាក់​កម្លាំង​ជាង​១​ម៉ឺន​នាក់ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ដែល​ចាប់ផ្តើម​ឡើង​នៅ​អំឡុង​ពាក់កណ្តាល​ខែ​វិច្ឆិកា​នេះ​។​
​តាម​ការគ្រោងទុក នៅ​អំឡុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ខាងមុខនេះ នឹង​មាន​ទូក​-​ង ចូលរួម​ប្រឡងប្រណាំង​ចំនួន​២៥៦​ទូក ហើយ​មាន​កីឡាករ​ចូលរួម​អ៊ុទូក​ប្រមាណ ១៦,០០០​នាក់ មកពី​១៦​រាជធានី​-​ខេត្ត​។ នេះ​បើ​តាម​ការបញ្ជាក់​ពី លោក កឹម គុណ​វ​ឌ្ឍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​៕

fn-2016-11-04-13-34-04-0 fn-2016-11-04-13-34-04-1 fn-2016-11-04-13-34-04-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya