ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ជា​អ្នករត់​តាក់ស៊ី​កំពត​-​ភ្នំពេញ ចោរ​សម្លាប់​ប្លន់​យក​ឡាន រួច​ប្រើ​ស្កត់​រុំសព​ទម្លាក់ចោល

បុរស​ម្នាក់ ជា​អ្នករត់​តាក់ស៊ី​កំពត​-​ភ្នំពេញ ចោរ​សម្លាប់​ប្លន់​យក​ឡាន រួច​ប្រើ​ស្កត់​រុំសព​ទម្លាក់ចោល

(​កំពត​)៖ នៅ​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។ បុរស​រងគ្រោះ​ជា​អ្នករត់​តាក់ស៊ី ពី​កំពត​-​ភ្នំពេញ ហើយ​ត្រូវបាន​គេ​ប្លន់ សម្លាប់​យក​រថយន្ដ​។​
​សព​បុរស​ដែល​គេ​ប្រទះឃើញ នៅ​ព្រឹក​មិញ​នេះ មានឈ្មោះ ឃឹម នី ហៅ​លក អាយុ​២៨​ឆ្នាំ មុខរបរ​ជា​អ្នករត់​តាក់ស៊ី​ពី​កំពត​-​ភ្នំពេញ រស់នៅ​ភូមិ​វត្ត​អង្គ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្ត​កំពត​។​
​លោកស្នងការ​បន្ដថា សម្ភារៈ​ដែល​បាត់បង់ គឺ​រថយន្ដ​ម៉ាក Camry ហើម ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-9811​។​
​ឪពុក​ម្ដាយ​របស់​សាកសព បាន​ប្រាប់​សមត្ថកិច្ច​ថា កូន​របស់​គាត់​រត់​តាក់ស៊ី​រាល់ថ្ងៃ ប៉ុន្ដែ​២-៣​ថ្ងៃមុន ជនរងគ្រោះ​ទូរ​សព្ទ័​ប្រាប់ថា មក​ដល់​កំពត​វិញ និង​ដឹក​ម៉ូយ​ទៅ​ភ្នំពេញ​វិញ (​ថ្ងៃ​តែ​មួយ​) លុះ​ចេញ​ទៅ​វិញ គឺ​បាត់​មិនឃើញ​ចូល​ផ្ទះ​ទេ ហើយ​ទូរស័ព្ទតេ​ចូលតែ​មិនលើក ដោយ​គាត់ (​ឪពុកម្ដាយ​) ស្មាន​តែ​ជនរងគ្រោះ ទៅ​ជួប​អតីត​ប្រពន្ធ​ដែល​លែងលះគ្នា​ជាង​១​ឆ្នាំ​ហើយ នៅឯ​ខេត្ត​ព្រៃវែង ទើប​ពួកគាត់​មិន​ចាប់​អារម្មណ៍ ៕
fn-2016-11-04-12-42-49-2 img_20161104_101123 img_20161104_101130

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya