ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ដេញ​តាំង​ពីលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ រហូត​ដល់​ផ្លូវ​២៧១​ទើប​ចាត់ការ​ ​

ដេញ​តាំង​ពីលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ រហូត​ដល់​ផ្លូវ​២៧១​ទើប​ចាត់ការ​ ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១០​និង​៥​នាទី​យប់​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវ​២៧១​ត្រង់​ចំណុច​មុខ ហាង​កាត់ដេ​សំលៀក​ពាក់ យីហោ រតនៈ​រចនា​ម៉ូដ ស្ថិតក្នុង សង្កាត់ ផ្សារ​ដើម ថ្កូវ ខណ្ឌចំការមន ភ្នំពេញ​។ ដោយសារតែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញមក​ពី​លេង​ទា​ត់បាល់​នៅ​ម្ដុំ​ផ្លូវ​២០០៤​បំណង​ត្រឡប់​ទៅផ្ទះ​តែ​ត្រូវបាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដេញ​តាមកៀ​ផ្ដួល​បំណង​ប្លន់​យក​ម៉ូតូ​ZOOMER.X​តែ​សំណាងល្អ​យក​មិន​បាន​។ ប្រភព​ឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ថាវ វីរៈ​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មុខរប​ធ្វើការ​ក្រុមហ៊ុន​ឯកជន ស្នាក់នៅ​ម្ដុំ​វត្ត​ដំបូក​ខ្ពស់​។​
​ប្រភព​ពី​ជនរងគ្រោះ​បានឲ្យដឹងថា មុន​កើតហេតុ​គាត់​បាន​ចេញមក​ពី​លេង​បាល់​នៅ​ម្ដុំ​ផ្លូវ​២០០៤​ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ZOOMER.X​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 1FO.8181​ជិះ​ម្នាក់ឯង​តាម​បណ្ដោយ​ផ្លូវ​២៧១​បំណង​ត្រឡប់​ទៅផ្ទះ​ពេល​ខ្លួន​ជិះ​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ខ្លួន​បាន​ដឹងថា មាន​គេ​តាម​ទើប​បន្ថែម​ល្បឿន​រហូតមកដល់​ចំណុចកើតហេតុ​ខាងលើ​ជនសង្ស័យ បាន​បើក​ម៉ូតូ​មក​កៀ​បណ្ដាលឲ្យ​ដួល​អូស​ប្រហែលជា​២០​ម៉ែត្រ​រងរបួស​រលាត់​ដៃ -​ជើង ហើយ​ជនសង្ស័យ​ឃើញ​សភាព​ការ​មិន​ស្រួល​ក៏​បាន​បើក​ម៉ូតូ​គេចខ្លួន​បាត់​ស្រ​ម៉ោល​។​
​ក្រោយ​កើតហេតុ​មួយសន្ទុះ​គេ​ឃើញ​កម្លាំង​សមត្ថកិច្ច​មក​សួ​នាំ​ហើយ​ឲ្យ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​តែ​ជនរងគ្រោះ​មិន​ទៅ​ទេ​ហើយ​បាន​តេ​ហៅ​ប្រពន្ឋ​និង​បងប្អូន​ឲ្យមក​យក​ខ្លួន​ទៅ​ផ្ទះ​៕
14900439_576757642517090_8091553440150512005_n 14907196_576757652517089_6943482316386663400_n 14925279_576757655850422_322593503829806048_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya