ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញ សាកសព​មនុស្ស​ប្រុស​ម្នាក់ អណ្តែត​ទឹក​ក្នុង​អាង​ទន្លេ​វ៉ៃ​គោ​ ​

ប្រទះឃើញ សាកសព​មនុស្ស​ប្រុស​ម្នាក់ អណ្តែត​ទឹក​ក្នុង​អាង​ទន្លេ​វ៉ៃ​គោ​ ​

ខេត្ត​ស្វាយរៀង ៖ កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៤ វិច្ឆិកា ស្ថិត​នៅ​ចំណុច​ខាង​មុខ​ទ្វារ​ទឹក​ស្ពាន​តា​ហោ ក្នុង​ភូមិ​ក្បាលស្ពាន សង្កាត់​ពោធិ​តា​ហោ ក្រុង​ស្វាយរៀង ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ ។​
​សាកសព​ជនរងគ្រោះ អាច​ធ្លាក់​ទឹក​លង់​ស្លាប់ ក្នុងអំឡុង​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៣ វិច្ឆិកា ២០១៦ ដោយ​សព​អណ្តែត​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក គឺ​អាច​ស្លាប់​២៤​ម៉ោង ទើប​អណ្តែត ។ ហើយ​ត្រូវបាន​ប្រជា​នេសាទ​ប្រទះ​ឃើញ​ពេល​ទៅ​ដោះ​មង ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យមក​ពិនិត្យមើល ក៏​ប៉ុន្តែ​ពុំ​មាន​អ្នកណា​ម្នាក់​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។  មាន​របួស​ក្បាល​ពីក្រោយ  ដែល​សង្ស័យ​អាចជា​អំពើ​ឃាតកម្ម ឬ​ក៏​ធ្លាក់​ទឹក​ហូរ​កួច​បោក និង​ទ្វារ​ទឹក បណ្តាលឲ្យ​របួស​ក្បាល​ធ្ងន់ធ្ងរ សន្លប់​គ្មាន​អ្នក​បាន​ឃើញ ក៏​លង់ទឹក​ស្លាប់ ។​
​សមត្ថកិច្ច​នៅ​ពុំ​ទាន់​ហ៊ាន​សន្និដ្ឋានថា ជា​អំពើ​ឃាតកម្ម ឬក៏​លង់ទឹក​ស្លាប់​ទេ ។ សព​មាន​កំពស់​១​ម៉ែត្រ​៧៣ អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ សម្បុរ​ស​មាន​ស្លៀកពាក់​ខោ​ខូវប៊យ ពណ៌​ខៀវ ខ្សែក្រវ៉ាត់​ទាហាន ពាក់អាវ​តេត​តា​រ៉ុង​ដៃ​វែង ពណ៌​ផ្កាឈូក ស្លៀក​ខោខ្លី​ពណ៌​ក្រហម ៕

751cd914-2c1e-4a9d-86a1-a138b398290d a219cd33-93bc-4232-8a2b-a05991974ed8

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya