ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​គ្រឿងញៀន​ ​

ប៉េអឹម​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​គ្រឿងញៀន​ ​

ខេត្ត​ព្រះវិហារ​៖  កាលពី​ថ្ងៃ​ទី​២​វិច្ឆិកា ២០១៦ ស្ថិត​នៅ​ចំណុច អូរ​ចាក់​ស្រា ស្ថិត​នៅ​ភូមិស្រ​យ៉ង់​ត្បូង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ​។​
​ប្រតិបត្តិការ​បង្ក្រាប​នោះ​ផងដែរ កម្លាំង​កងរាជអាវុធហត្ថ បាន​ធ្វើ​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​ម្នាក់ មានឈ្មោះ ជា ផល​ឡុង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ដោយ​ចាប់​យក​បាន​វត្ថុតាង​មួយចំនួន​រួមមាន ៖
​ទី​១-​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​១៣​កញ្ចប់​
​ទី​២-​ម៉ូតូ​ម៉ាក​SX ០១​គ្រឿង ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប ១U ២៣៧៧
​ទី​៣-​ទូរ​សព្ទ័​ដៃ ចំនួន​០២​គ្រឿង​
​ទី​៤-​កាបូប​លុយ ចំនួន​០១
​ទី​៥-​លុយ​ដុល្លា ចំនួន​៧៣​ដុល្លា​
​ទី​៦-​លុយ​ខ្មែរ ចំនួន​៩​ម៉ឺន​រៀល​
​ទី​៧-​លុយ​ថៃ ១០០​បាត​
​ទី​៨-​ខ្សែក ចំនួន​០១​ខ្សែ និង​ចិញ្ជៀន​០២​វង់​
​ទី​៩-​មួក​សុ​វត្តិភាព ចំនួន​០១​។​
​ជនសង្ស័យ និង​វត្ថុតាង បាន​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​នីតិវិធី ៕
2016-11-04_08-38-01 img_20161104_083023

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya