ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » នេះ​ហើយ​លោក​កូន ! ពេល​ចូល​ផ្ទះ​ចង់​ស៊ីសាច់​ម្ដាយ ​

នេះ​ហើយ​លោក​កូន ! ពេល​ចូល​ផ្ទះ​ចង់​ស៊ីសាច់​ម្ដាយ ​

ខេត្ត​កណ្ដាល​៖ កាលពី​ថ្ងៃ​ទី​០៣​វិច្ឆិកា​២០១៦ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​សួន​សុខឿន​ភេទ​ស្រី​អាយុ​៤៦​ឆ្នាំ​មាន​ទីលំនៅៗ​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្ដាល​។ បង្កឡើង​ដោយ​បុរស​ជា​ជនសង្ស័យ​ម្នាក់​ឈ្មោះ សួន វិសាល ហៅ​ចេក ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ស្នាក់នៅ​ជាមួយ​ម្ដាយ​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល មុខរបរ មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។​ជនសង្ស័យ មាន​ស្នាម​មុត​ត្រង់​ម្រាមដៃ​ខាងឆ្វេង និង​មាន​ហូរឈាម​។ ការខូចខាត​និង​បាត់បង់​បែក​កញ្ចក់​បង្អួច​០១​ផ្ទាំង​។​
​ប្រភព​ឲ្យដឹងថា វេលា​ម៉ោង​២២:៣០​នាទី នៅផ្ទះ​របស់​ឈ្មោះ សួន សុខ​ខឿន ភេទ​ស្រី​(​ត្រូវជា​ម្តាយ​ជនបង្ក​)​ឈ្មោះ សួន វិសាល ភេទ​ប្រុស (​ជនសង្ស័យ​)​បាន​ផឹក​ស្រវឹង​ហើយ​បាន​ស្រែកហៅ​ម្តាយ​ឲ្យ បើកទ្វារ​ផ្ទះ​ឲ្យ​ខ្លួន​ចូល​ផ្ទះ​តែ​ឈ្មោះ សួន សុខ​ខឿន ជា​ម្តាយ​មិន​ហ៊ាន​បើកទ្វារ​ឲ្យ​ទេ ដោយ​ខ្លាច​ឈ្មោះ សួន វិសាល ចូល​មក​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ ដូច​លើកមុខៗ​ទៀត​។ ភ្លាមៗ​នោះ​ឈ្មោះ សួន វិសាល បាន​ស្ទុះ​ទៅ​វ៉ៃ​កញ្ចក់​បង្អួច ដែល​នៅជាប់​បន្ទប់ដេក​របស់​ឈ្មោះ សួន សុខ​ខឿន​(​ត្រូវជា​ម្ដាយ​)​បណ្ដាលឲ្យ​បែក​អស់​០១​ផ្ទាំង​ហើយក៏​បណ្ដាល​ឲ្យ​មុត​ម្រាមដៃ​ខាងឆ្វេង​របស់​ឈ្មោះ​សួន វិសាល​។​
​បន្ទាប់មក​ម្តាយ​របស់​ជន​បង្ក បាន​ហៅ​នគរបាល​ប៉ុស្តិ​ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​ប៉ុស្តិ ដាក់​ពាក្សបណ្តឹង​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ​បន្ត​ចាត់ការ​ធ្វើ​តាម​ច្បាប់​៕

14947580_1210875288971979_5333868985783280095_n 14963267_1210875268971981_1740801383197260357_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya