ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ស្លាប់ ដោយ​ត្រូវ​មែ​ករាំង​បាក់​សង្កត់ក​គាប​ជាប់​ដើម​ ​

បុរស​ម្នាក់​ស្លាប់ ដោយ​ត្រូវ​មែ​ករាំង​បាក់​សង្កត់ក​គាប​ជាប់​ដើម​ ​

ខេត្ត​កំពង់ធំ ៖ ស្ត្រី​ម្នាក់​ឈ្មោះ សៀង ស៊ី អាយុ​៤០​ឆ្នាំ ជា​ប្រពន្ធ​ជនរងគ្រោះ បាន​ប្រាប់​លោក​អនុសេនីយ៍ទោ នៅ នួន មេ​ប៉ុស្តិ៍​ផាត់​សណ្តាយ ឲ្យដឹងថា កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៦ រូបគាត់​និង​ប្តី​ឈ្មោះ ធូ ប៊ុនធឿន អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ផាត់​សណ្តាយ ឃុំ​ផាត់​សណ្តា​យ បាននាំគ្នា​ជិះទូក​ទៅ​លួច​កាប់​មែ​ករាំង​ដែល​ដុះ​នៅ​ក្នុង​ទឹក​នៅ​ចំណុច​ព្រែក​ឆ្កោក ដើម្បី​ទុកដាក់​ធ្វើ​សម្រាស់​ចាប់​ត្រី នៅពេល​នោះ​ប្តី​របស់​គាត់​ជា​អ្នក​ឡើង​កាប់ ចំណែក​រូបគាត់​ជិះ​នៅ​លើ​ទូក​ក្បែរ​ដើម​រាំង​នោះ ខណៈ​កំពុង​តែ​កាប់​ដាច់​១​មែក​ធំ​នោះ​ស្រាប់តែ​មែ​ករាំង​នោះបាន​បាក់​មក​សង្ក​ត់ក​ប្តី​របស់​គាត់​គាប​ជាប់​នៅ​លើ​ដើម​រាំង ។ ស្ត្រី​ជា​ប្រពន្ធ​បន្ត​ទៀត​ថា ដោយសារ​ខ្លួន​ជា​ស្រី​មិនដឹង​ធ្វើ​ដូចម្ត៉េច​អាច​ជួយ​ប្តី​បាន​ក៏​សម្រេចចិត្ត​អុំទូក​មក​ប្តឹង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ឲ្យទៅជួយ តែ​ជា​អកុសល​ទម្រាំ​តែ​អ្នក​ជួយ​ទៅដល់​នោះ​ប្តី​របស់​គាត់​បាន​ដាច់ខ្យល់​ស្លាប់​នៅលើ​ដើមឈើ​បាត់ទៅហើយ ៕

0cc9422d-d6bb-4fbf-86d1-7abfd79259f4 1fc8d91b-3583-457d-90b8-107488339378

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya