ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » តុលាការក្រុង​ភ្នំពេញ សម្រេច​ឃុំខ្លួន​ប្រធាន​មន្ទី​រ៉ែ និង​ថាមពល ខេត្ត​ព្រះវិហារ

តុលាការក្រុង​ភ្នំពេញ សម្រេច​ឃុំខ្លួន​ប្រធាន​មន្ទី​រ៉ែ និង​ថាមពល ខេត្ត​ព្រះវិហារ

(​ភ្នំពេញ​)៖ នៅ​ព្រលប់​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ លោក គង់ មករា ប្រធាន​មន្ទី​រ៉ែ និង​ថាមពល​ខេត្ត​ព្រះវិហារ និង​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ នួន ផល្លី ត្រូវបាន ចៅក្រម​ស៊ើបសួរ​តុលាការក្រុង​ភ្នំពេញ លោក វេង ហ៊ត់ សម្រេច​ឃុំខ្លួន​ហើយ ក្រោម​ការចោទប្រកាន់​ពី​បទ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត តាម​មាត្រា​៦០១ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា​៣២ នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​។​
​លោក គង់ មករា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ព្រះវិហារ និង​បក្ខពួក​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី នៅ​ព្រឹក​ថ្ងៃទី​០៣ ខែវិច្ឆិកា ដើម្បី​សាកសួរ​ករណី​ប្រព្រឹត្ត​អំពើ​ពុករលួយ​លក់​ទ្រព្យសម្បត្តិ​រដ្ឋ បន្ទាប់​ពី​កោះហៅ ទៅ​សួរនាំ​កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៦៕

fn-2016-11-03-08-47-04-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya