ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ស្រវឹងស្រា​ជោក ជិះ​កង់​ដួល​ធ្លាក់​ក្នុង​ទឹក​ស្រែ​លង់​ស្លាប់ នៅ​ស្រុក​បន្ទាយមាស​

បុរស​ម្នាក់​ស្រវឹងស្រា​ជោក ជិះ​កង់​ដួល​ធ្លាក់​ក្នុង​ទឹក​ស្រែ​លង់​ស្លាប់ នៅ​ស្រុក​បន្ទាយមាស​

(​កំពត​)៖ បុរស​ម្នាក់​បាន​ស្លាប់ ខណៈ​ដែល​ជិះ​កង់​ម្នាក់ឯង ទាំង​ស្រវឹងស្រា​ជោក​ខ្លួន ហើយ​ដួល​ធ្លាក់​ទៅក្នុង​ទឹក​ស្រែ នា​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ចំណុច​ក្នុង​ប្រឡាយ​ផ្លូវទឹក ស្ថិតនៅ​ភូមិ​ពញ្ញា​អង្គ ឃុំ​វត្ត​អង្គ​ខាងជើង ស្រុក​បន្ទាយមាស ខេត្ត​កំពត​។​
​មន្ត្រី​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ញែម ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​តា​ទេ​ន ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស ខេត្ត​កំពត​។ មន្ត្រី​នគរបាល​ដដែល​បន្តថា ក្រោយ​កម្លាំង​នគរបាល​ជំនាញ ចុះ​ធ្វើ​កោសល្យវិច្ច័យ បង្ហាញថា ករណី​នេះ​បណ្តាលមកពី​ជនរងគ្រោះ​ផឹក​ស្រា​ស្រវឹង​ខ្លាំង ហើយ​ជិះ​កង់​ធ្លាក់​ក្នុង​ទឹក​ស្រែ ដួល​បាក់ក​បណ្តាលឲ្យ​ស្លាប់ យ៉ាង​ដូច្នេះ​តែម្តង​៕

14955771_576405632552291_1810056954309489805_n 14955853_576405639218957_3338815953517389302_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya