ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ញៀន​ថ្នាំ ប្រមូល​ខោ​អាវ​និង​របស់របរ​ដុត បណ្តាល​ឱ្យ​ឆេះ​ផ្អើល​គេឯង​ ​

បុរស​ម្នាក់​ញៀន​ថ្នាំ ប្រមូល​ខោ​អាវ​និង​របស់របរ​ដុត បណ្តាល​ឱ្យ​ឆេះ​ផ្អើល​គេឯង​ ​

ភ្នំពេញ ៖ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៣ វិច្ឆិកា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​អណ្តូង​៤ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ពៅ រាជធានី​ភ្នំពេញ រហូតដល់​វេលា​រសៀល​ថ្ងៃ​ដដែល​នេះ ជន​នោះ​មិន​ទាន់​ចុះ​ពីលើ​ដំបូល​ផ្ទះ​ឡើយ ។​
​បុរស​បែក​ថ្នាំ​ដុត​ផ្ទះ​ខ្លួនឯង ឈ្មោះ​ប៉ន ស្រស់ អាយុ​៣៨​ឆ្នាំ ជា​អ្នកលក់​ចាប់ហួយ ស្នាក់នៅ​ភូមិ​កន្លែងកើតហេតុ​ខាងលើ មាន​ប្រពន្ធ​និង​មាន​កូនប្រុស​៣​នាក់ ។ បុរស​រូប​នោះ​បាន​ប្រើប្រាស់​គ្រឿងញៀន​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​បំផ្លិចបំផ្លាញ និង​ប្រើ​ហិង្សា​នៅ​ក្នុង​គ្រួសារ ហើយ​ត្រូវ​ក្រុមគ្រួសារ​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​ចំនួន​៤​លើក​មក​ហើយ​។​
​ជន​នោះ​បាន​រករឿង​វាយ​ប្រពន្ធ ហើយ​ត្រូវ​ប្រពន្ធ​រត់​គេច​ទៅ​នៅ​ផ្ទះ​ម្តាយ នៅសល់​តែ​ម្នាក់ឯង ក៏​បាន​ដាក់​គន្លឹះទ្វារ ដោយ​ប្រមូល​ខោអាវ និង​របស់របរ​នៅក្នុង​ផ្ទះ​ដុត​ឆេះ​ផ្សែងហុយ​ទ្រលោម បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ៕

0df4dacd-0cf1-4c5f-a889-80cfaea06d33 d8789304-42c9-4f69-a033-f257a094a5a4 eb35f033-6110-4e43-98f4-6a4f08c33576

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya