ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ រួមភេទ​ក្មេងស្រី​មិន​ទាន់​គ្រប់​អាយុ​ ​

ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ រួមភេទ​ក្មេងស្រី​មិន​ទាន់​គ្រប់​អាយុ​ ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ១០​ព្រឹក​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​មន្ទីរ​សម្រាក​ព្យាបាល​ដេប៉ូ​ឡុង ហួរ ដែល​មាន​ទីតាំង​ផ្ទះ​លេខ​១៥១ ផ្លូវ​លេខ​២១៥ ក្រុមទី​៤៥ ភូមិ​១០ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដោយ​ចោទ ពី​បទ​រួមភេទ​ជាមួយ​អ​និតិ​ជន​ក្រោម​អាយុ​១៥ ឆ្នាំ​។​
​ជនសង្ស័យ​ឈ្មោះ វ៉ា ឆៃ ហៅ ឆៃ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ​ក្រុមហ៊ុន I P S ស្នាក់នៅ​បណ្តោះអាសន្ន ផ្ទះ​លេខ​១៥១ ផ្លូវ​លេខ ២១៥ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌ​ទួលគោក មាន​ទី​លំ នៅ​ដើម និង​ស្រុកកំណើត​ភូមិ​១២ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ។​
​ជនរងគ្រោះ​អាយុ ១២ ឆ្នាំ ស្នាក់នៅ ខណ្ឌ​ទួលគោក ។​
​ក្មេងស្រី​រងគ្រោះ និង​ជន សង្ស័យ​បាន​ទំនាក់ទំនង​ស្គាល់​គ្នា​រយៈពេល ប្រហែល​មួយ​ខែ​ហើយ ដោយ​ក្មេងស្រី​រងគ្រោះ តែងតែ​មក​អង្គុយលេង ជាមួយ​ជនសង្ស័យ​ដែល​យាម​នៅ​មន្ទីរ​សម្រា​កព្យា បាល​ដេប៉ូ ឡុង ហួរ ជា​ញឹកញយ លុះ​មកដល់​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ ២០១៦ វេលា​ម៉ោង​ប្រហែល ១៨​និង​៣០​នាទី ជនសង្ស័យ បាន​នាំ​ជនរងគ្រោះ​ចេញពី​កន្លែង​យាម ទៅ​ផ្ទះ​ម្តាយ មីង​នៅ​ម្តុំ​ផ្សារ​អូរ​ឬ​ស្សី ហើយ​បាន​ព្រមព្រៀង​គ្នា​រួម ភេទ​បាន​សម្រេច​ម្តង ហើយ​នាំគ្នា​ត្រឡប់មកវិញ​។ នេះ​បើ​តាម​ចំលើយ​ជនសង្ស័យ និង ការបំភ្លឺ​របស់​ជនរ​ង គ្រោះ ។ លុះ​នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រ ហែល ១០​ព្រឹក ម្តាយ​ក្មេងរងគ្រោះ​បានដឹង​រឿង​នេះ ដោយសារ​ជនរងគ្រោះ​និយាយប្រាប់ ក៏​បាន​ប្តឹង​មក សមត្ថកិច្ច បាន​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ វ៉ា ឆៃ ហៅ ឆៃ នៅ​ចំណុច​មន្ទីរ​សម្រាក​ព្យាបាល​ដេប៉ូ ឡុង ហួរ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌ​ទួលគោក រាជធានី ភ្នំពេញ តែម្តង​៕

1-31-768x1024 2-30-768x1024

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya