ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា ខណៈ​កំពុង​រាំ​ធុងបាស់ ​

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា ខណៈ​កំពុង​រាំ​ធុងបាស់ ​

បាត់ដំបង ៖ កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។ បុរស​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នេះ​ឈ្មោះ​ផល សុផាន់​ណា ហៅ ប្រុញ ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ថ្នី ឃុំ​ក​ន្ទឺ​១ ស្រុក​បាណន់ ។ ទណ្ឌិត​រូបនេះ​ត្រូវ​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ និង​ឃុំខ្លួន លេខ​១៤១​ត​ព្រ ចុះ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៦ ដោយ​ចៅក្រម​ជំនុំ​ជំ​រះ​សាលាដំបូង​ខេត្ត លោក ធ្ធាំ ប៊ុណ្ណា ។​
​យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ និង​ឃុំខ្លួន​ខាងលើនេះ ជនជាប់ចោទ​ឈ្មោះ ផល សុផាន់​ណា ហៅ​ប្រុញ ត្រូវ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ចោទប្រកាន់​ពីបទ ប្រព្រឹត្ត​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៣ ខែ​មិនា ឆ្នាំ​២០១២ នៅ​ភូមិ​សរស​រពក ឃុំ​ក​ន្ទឺ​១ ស្រុក​បាណន់ ប៉ុន្តែ​ក្រោយពី​បង្ក​ហិង្សា​ជននេះ​បាន​រត់គេចខ្លួន ហើយ​ត្រូវ​តុលាការ​បើក​ការ​ជំនុំ​ជំ​រះ ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ ដោយ​គិត​ត្រឹម​ថ្ងៃ​ចាប់ខ្លួនបាន ៕
84daae29-dc56-4f49-8f8f-4b87c07b6ae7

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya