ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » បុរស​៣​នាក់​ចាប់​រំលោភ​បូក​នារី​ម្នាក់ រហូត​បាន​សម្រេច​ ​

បុរស​៣​នាក់​ចាប់​រំលោភ​បូក​នារី​ម្នាក់ រហូត​បាន​សម្រេច​ ​

ស្វាយរៀង​៖ កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី ទៀប​ភ្លឺ ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​បន្ទប់​លេខ​A2 ផ្ទះជួល​របស់​ឈ្មោះ លី សម្បត្តិ ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង ។​
​ជនសង្ស័យ​៣​នាក់ ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​តាម​ពាក្យបណ្ដឹង ឈ្មោះ សៀវ ដា​រ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​តា​បិប សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង ទី​២ ឈ្មោះ សុខ ផា អាយុ​១៩​ឆ្នាំ​មុខរបរ បុគ្គលិក​កា​សុីណូ មាន​ទីលំនៅ​ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត និង​ទី​៣ ឈ្មោះ វ៉ា វណ្ណា​ដា​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​តា​បិប សង្កាត់​បាវិត ក្រុង​បាវិត ។ រី​ឯ​យុវជន​សង្ស័យ​ដែល​រត់គេចខ្លួន​នោះ សមត្ថកិច្ច​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ ខណៈ​កំពុង​ស្វែងរក​ចាប់ខ្លួន​ផងដែរ ។​
​មុនពេល​កើតហេតុ ជនសង្ស័យ​ទាំង​៤​នាក់ និង​នារី​រងគ្រោះ បាន​នាំគ្នា​ចូល​ក្លឹប​ផឹកស៊ី​មួយកន្លែង នៅ​ក្រុង​បាវិត រហូតដល់​វេលា​ម៉ោង​៥​ទៀប​ភ្លឺ ក្រោយ​ពី​រាំ​ចប់ ក៏​បាន​បបួល​មក​ដេក​ផ្ទះសំណាក់​វិញ បន្ទាប់មក​យុវជន​សង្ស័យ​ទាំង​៤​នាក់ បាន​រំលោភ​នារី​ខាងលើ​បាន​សម្រេច​ម្តងម្នាក់ៗ ។ លុះ​ព្រឹក​ឡើង​នារី​រងគ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​មកកាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​បាវិត ទើប​សមត្ថកិច្ច​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន​៣​នាក់ រីឯ​ម្នាក់​ទៀត​បាន​រត់គេចខ្លួន ប៉ុន្តែ​សមត្ថកិច្ច​បាន​ស្គាល់ឈ្មោះ​ហើយ​កំពុង​ស្វែងរក​ចាប់ខ្លួន​មក​ផ្ដន្ទាទោស​ឲ្យខាងតែបាន ៕
a-1 d

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya