ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ស្ថិត​ក្នុង​ព្រៃ សង្ស័យ​ស្លាប់​ដោយសា​រពស់​ខាំ​ ​

ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ស្ថិត​ក្នុង​ព្រៃ សង្ស័យ​ស្លាប់​ដោយសា​រពស់​ខាំ​ ​

ខេត្ត​ព្រះវិហារ  ៖ ភ្ញាក់ផ្អើល កាលពី​ថ្ងៃ​ទី​០២ វិច្ឆិកា ២០១៦ ។​

​ដោយ​ទទួល​បណ្តឹង​ពី​ក្រុម​គ្រួសារ​ឈ្មោះ​ដូង រាជ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ត្រូវជា​កូន​របស់​សាកសព​បុរស​រងគ្រោះ កាលពី​ថ្ងៃ​ទី​០២ វិច្ឆិកា ថា បាន​បាត់​ឪពុក​របស់​ខ្លួន រក​មិនឃើញ​រយៈពេល​៩​ថ្ងៃ​ហើយ ។​

​បន្ទាប់ពី​ទទួល​បណ្តឹង​ភ្លាមៗ សមត្ថកិច្ច​បាន​ដើរ​ស្វែងរក​ក្នុងព្រៃ​ពេញ​មួយ​ថ្ងៃ ដោយសារ​មុន​ថ្ងៃកើតហេតុ​ជនរងគ្រោះ​ប្រាប់​កូន​ថា ទៅ​ដង​ជ័រទឹក​ក្នុងព្រៃ ។ លុះ​នាំគ្នា​ដើររក ក៏​ប្រទះឃើញ​សាកសព​ចម្ងាយ​ពី​ខ្ទម​ជនរងគ្រោះ​ស្នាក់នៅ ប្រមាណ​ជិត​២​គី​ឡូ ដែល​ហើម​ស្អុយរលួយ​ទៅហើយ ។​

​ក្រោយ​ពេល​ប្រទះ​ឃើញ​សាកសព សមត្ថកិច្ច​ជំនាញ​ក៏​បាន​ធ្វើ​កោសល្យវិច័យ  និង​ពិនិត្យ​មើល​ស្លាកស្នាម​លើ​ដងខ្លួន​សាកសព ឃើញថា អាច​ស្លាប់​ដោយសារ​សត្វ​ពោះ​ចឹក​ពិតប្រាកដ​មែន ពុំ​មាន​ជាប់​ករណី​ឃាតកម្ម​អ្វី​ទេ ៕

b33a54c1-dc66-47f5-9639-3214ad4b33d4 e1a2644a-a95f-429f-9464-80a83b19803d

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya