ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » រថភ្លើង​២​ខ្សែ​បុក​គ្នា​ពេញទំហឹង​នៅ​ប៉ា​គី​ស្ថាន បណ្តាលឲ្យ​ស្លាប់​និង​របួស

រថភ្លើង​២​ខ្សែ​បុក​គ្នា​ពេញទំហឹង​នៅ​ប៉ា​គី​ស្ថាន បណ្តាលឲ្យ​ស្លាប់​និង​របួស

(​អ៊ី​ស្លា​ម៉ា​បាដ​)៖ យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​បានឲ្យដឹងថា មនុស្ស​យ៉ាង​ណាស់ ១១​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​ជាង​៤០​នាក់​ផ្សេងទៀត​បាន​ទទួលរងរ​បួស​ធ្ងន់ បន្ទាប់​ពី​រថភ្លើង ដឹក​អ្នកដំណើរ​ចំនួន​ពីរ​ខ្សែ​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង នៅក្នុង​ទីក្រុង Karachi ភាគ​ខាងត្បូង​ប្រទេស នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួរ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​
​ស្ថានីយទូរទស្សន៍ ARY News របស់​ប្រទេស​ប៉ា​គី​ស្ថាន​បាន​ផ្សព្វផ្សាយ​ថា​ហេតុការណ៍​គ្រោះថ្នាក់ ខាងលើ​បាន​កើតឡើង​នៅពេលដែល រថភ្លើង​ដឹក​អ្នកដំណើរ Farid Express បាន​ទៅបុក​ជាមួយនឹង រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​ខ្សែ​ទៀត​យ៉ាង​ពេញទំហឹង​នៅក្នុង​ទីក្រុង Karachi ហើយ​ភ្លាមៗ​នោះ​ប៉ូលិស និង​ក្រុម​ជួយសង្គ្រោះ​បាន​ប្រញាប់​រួសរាន់​ទៅកាន់​កន្លែង​កើតហេតុ​ជាបន្ទាន់ និង​បាន​បញ្ជូន​សាកសព ជនរងគ្រោះ និង​អ្នក​ដែល​រងរបួស​ទាំង​ប៉ុន្មាន​ទៅកាន់​មន្ទីរពេទ្យ Jannah ដែល​នៅ​ក្បែរ​នោះ​។​
​គួរ​បញ្ជាក់​ដែរ​ថា​ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​បន្ថែម​ទៀត ដោយសារ​តែ​អ្នក​ដែល​បាន​ទទួល​រងរបួស មួយចំនួន​ត្រូវបាន​គេ​រាយការណ៍​មក​ថា កំពុងស្ថិត​នៅ​ក្នុង​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​នៅ​ឯ​មន្ទីរពេទ្យ ខណៈ​អ្នកដំណើរ​ជាច្រើន​នាក់​ទៀត បន្ត​ជាប់​នៅក្នុង​ទូរ​រថភ្លើង​ដែល​ខូចខាត​នៅឡើយ​។ សម្រាប់​មូលហេតុ​ដែល​បង្ក​គ្រោះថ្នាក់​នេះ​ឡើង សមត្ថកិច្ច​មិនទាន់​បាន​បញ្ជាក់​ឲ្យបាន​ច្បាស់​នោះ​ឡើយ​៕
f5c415c6-47f1-434f-ade5-03fbd064826a_w987_r1_s

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya