ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » យុវជន​មួយ​ក្រុម​មាន​គ្នា​៧​នាក់ ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​តាម​ផ្លូវ ទាល់តែ​ប៉ូលិស​ចាប់​ទើប​ស្ងប់​ ​

យុវជន​មួយ​ក្រុម​មាន​គ្នា​៧​នាក់ ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​តាម​ផ្លូវ ទាល់តែ​ប៉ូលិស​ចាប់​ទើប​ស្ងប់​ ​

ភ្នំពេញ ៖ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​០២ វិច្ឆិកា ២០១៦ ស្ថិត​ត្រង់​ចំណុច​ក្បែរ​ខ្លោងទ្វារ​ច្រកចូល​វត្ត​សំរោង​អណ្ដែង ផ្លូវ​វត្ត​សំរោង​អណ្ដែត ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​
​គេ​ឃើញ​យុវជន​មួយ​ក្រុម​គ្នា​៧​នាក់​នោះ សុទ្ធសឹង​ជា​មិត្តភក្តិ​នឹង​គ្នា​ទេ ជិះ​ម៉ូតូ​៣​គ្រឿង​ចេញពី​ហាង​ផឹកស៊ី​មួយកន្លែង ជិត​វត្ត​សំរោង​អណ្ដែត ។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ឃើញ​អ្នក​ទាំងអស់​នោះ ដោះ​ខ្សែក្រវ៉ាត់​វ៉ៃ​គ្នា​ពេញ​ផ្លូវ បង្ក​ភាពអនាធិបតេយ្យ ទើប​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​នោះ​បាន​ទាក់ទង​ទៅកាន់​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​កម្លាំង​ក្រុង ចុះមក​ធ្វើ​ការបង្ក្រាប​ទាន់ពេលវេលា ហើយ​ឃាត់​បាន​ម​បុស្ស​ចំនួន​៧​នាក់​និង​ម៉ូតូ​៣​គ្រឿង និង​នាំ​អ្នក​ទាំងអស់​នោះ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋា​បាល​ភ្នំពេញ​ថ្មី ។ ពួក​គេ​ទើបតែ​ចេញមក​ពី​ហាង​ផឹកស៊ី​មួយកន្លែង​យីហោ «​ច​រណៃ​» នៅ​ជិត​របង​វត្ត​សំរោង​អណ្ដែត ដោយ​ពួកគេ​ចូល​លុយ​គ្នា​ផឹកស៊ី ។ លុះ​ពេល​ផឹកស៊ី​ចប់ ហើយ​គិតលុយ​រួចរាល់​ត្រឡប់ទៅផ្ទះ​វិញ​នោះ ពួកគេ​បាន ឈ្លោះប្រកែក​គ្នា​រឿង​ចេញ​លុយ​មិន​ស្មើគ្នា អ្នកខ្លះ​ចេញ​លុយ​ច្រើន ដើម្បី​យកមុខ ហើយ​បាន​ញ៉ែ​ស្រី ដែល​ធ្វើការ​នៅក្នុង​ហាង​របស់គេ​ទៀតផង ធ្វើឲ្យ​មាន​ការគុំកួន រហូត​បង្ក​ជា​ហិង្សា​ហូត​ខ្សែក្រវាត់ ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​បែប​នេះ ៕

51cc39f3-c942-4227-b1b7-1c220b9b9281 77687081-6fac-4bd0-a69a-2c8c36dffc56 e7b2fb93-5cae-401d-ab87-676a646e3172

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya