ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » សម្តេច​តេជោ ហ៊ុន សែន ៖ «​ខ្ញុំ​ចង់​ឲ្យ​ត្រាំ​ជាប់​ខ្លាំងណាស់ បើ​ត្រាំ​ជាប់​ពិភពលោក​មាន​សភាពការណ៍​ល្អ​»

សម្តេច​តេជោ ហ៊ុន សែន ៖ «​ខ្ញុំ​ចង់​ឲ្យ​ត្រាំ​ជាប់​ខ្លាំងណាស់ បើ​ត្រាំ​ជាប់​ពិភពលោក​មាន​សភាពការណ៍​ល្អ​»

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ក្នុង​ពេល​សម្តេច​អញ្ជើញ​ធ្វើ​ប​ឋ​កថា​ស្តីពី «​ការដឹកនាំ​បញ្ជា​កម្លាំង សភាពការណ៍​ជាតិ អន្តរជាតិ និង​បញ្ហា​ផ្សេងៗ​» ជូន​ដល់​ថ្នាក់ដឹកនាំ គ្រូ​នគរបាលជាតិ និង​និស្សិត សិក្ខាកាម នៃ​បណ្ឌិតសភា​នគរបាល​កម្ពុជា ដែល​មាន​ចំនួន​សរុប​ជាង​១​ពាន់​នាក់​។​
​ក្នុង​កិច្ច​ផ្តើម​ប​ឋ​កថា សម្តេច​តេជោ ហ៊ុន សែន បានធ្វើការ​កត់សម្គាល់​ពី​ការ​វិវឌ្ឍន៍​នៃ​ស្ថាន​ការ​ពិភពលោក ដែល​អាច​ឈាន​ទៅរ​ក​សង្គ្រាមត្រជាក់​ជាថ្មី​។ ក្នុង​ចំណោម​បញ្ហា​ដែល​សម្តេច​កត់សម្គាល់​នោះ ក៏​មាន​បញ្ហា​នៃ​ការបោះ​ឆ្នោត​នៅក្នុង​ប្រទេស​អាមេរិក​ផងដែរ​។​
​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការប្រែប្រួល​យ៉ាង​គំហុក នៃ​ការគាំទ្រ​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​រវាង​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន និង​លោក ត្រាំ មិនមែន​ជា​រឿង​ធម្មតា​ពេក​នោះឡើយ​។ តែ​ទោះបីជា​យ៉ាងណា​សម្តេច​តេជោ បានបញ្ជាក់​ថា សម្តេច​ចង់​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ជាប់ឆ្នោត​ក្លាយជា ប្រធានាធិបតី​អាមេរិក​។ សម្តេច​តេ​ជោថា បើ​លោក ត្រាំ ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក ស្ថានការណ៍​ពិភពលោក​និង​មាន​ភាពល្អប្រសើរ​។​
​សម្តេច​តេជោ បានបញ្ជាក់​ដូច្នេះ «​សម្រាប់​ខ្ញុំ​និយាយ​ដោយ​ត្រង់ ខ្ញុំ​ចង់​ឲ្យ​ត្រាំ​ឈ្នះ​ខ្លាំងណាស់​។ បើ​ត្រាំ​ឈ្នះ ពិភពលោក​អាច​នឹង​មាន​ការប្រែប្រួល ហើយ​អាច​មាន​សភាពការណ៍​ល្អ​ផង ដោយសារ​ត្រាំ អ្នករកស៊ី បើ​ត្រាំ​អ្នករកស៊ី គឺ​ត្រាំ​មិន​ចង់ឲ្យ​មាន​សង្គ្រាម​ទេ អាហ្នឹង​និយាយ​ឲ្យ​ពិត​»​។​
​បើ​តាម​សម្តេច​តេជោ ប្រសិន​បើ​លោក​ស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ឈ្នះ​អាច​នឹង​ធ្វើឲ្យ​សភាពការណ៍​ពិភពលោក​មិនល្អ ហើយ​អាច​នឹង​មាន​សង្គ្រាម​ផងដែរ​។ ការលើក​ឡើង​ដូច្នេះ​ដោយសារ​សម្តេច​បាន​មើលឃើញថា នៅពេល​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោកស្រី បាន​សរសេរ​សៀវភៅ ហើយ​ផ្តល់​យោបល់​ឲ្យ​លោក បា​រ៉ាក់ អូ​បា​ម៉ា វាយប្រហារ​ស៊ី​រី​តែម្តង​៕
fn-2016-11-03-07-47-42-1 fn-2016-11-03-08-08-52-0 fn-2016-11-03-08-08-53-4 fn-2016-11-03-08-08-53-6

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya