បាត់ដំបង ៖ កាលពី វេលាម៉ោ៨និង៤០នាទីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចសំបុក ចាបស្ថិតក្នុងក្រុមទី៨ ភូមិព្រែកតា ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេតបាត់ដំបង ។ បុរសម្នាក់ជា កម្មករសំណង់ត្រូវសមត្ថកិច្ចនគរបាល ស្រុកឯកភ្នំឃាត់ខ្លួនភ្លាមៗបន្ទាប់ពី ស្រវឹងស្រាមកដល់ផ្ទះស្រែកឡូឡាហើយពេលប្រពន្ធស្ដីបន្ទោសខ្លាច
ខ្មាស អ្នកស្រុក ឯប្ដីខឹងនិយាយច្រំដែលក៏រករឿង វាយប្រពន្ធច៤ខ្នងពូថៅនិងកាប់មួយពូ ថៅចំកណ្ដាលខ្នងបណ្ដាលឱ្យរបួសធ្ងន់ បន្ទាប់មកជនរងគ្រោះឱបបីកូនតូចរត់ ចេញពីផ្ទះរកអ្នកស្រុកជួយ ។ រីឯបុរស សង្ស័យត្រូវសមត្ថកិច្ចនគរបាលការិយា ល័យព្រហ្មទណ្ឌកម្រិតស្រាលបញ្ជូនទៅ កាន់តុលាការនាពេលព្រឹកថ្ងៃទី២៧ ខែ កញ្ញា
ឆ្នាំ២០១៣ចាត់ការតាមនីតិវិធី ។
លោក សម សុផុន នាយរងផ្នែក ព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា បុរសសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ញឹម សុខន អាយុ២៨ឆ្នាំ របរកម្មករសំណង់ជាប្ដីជនរងគ្រោះ ។ វត្ថុតាងដែលដកហូតបានពូថៅដងឈើចំនួន១ ។ ចំណែកជនរងគ្រោះមាន ឈ្មោះ ជឹម សុខឡី ភេទស្រី អាយុ២៥ឆ្នាំ ជាប្រពន្ធអ្នកទាំង២នាក់មានទីលំនៅ
ក្នុងភូមិកើតហេតុ ។
លោកសម សុផុន នាយរងផ្នែកព្រហ្ម ទណ្ឌកម្រិតស្រាលបានបញ្ជាក់ថា បុរស សង្ស័យឈ្មោះ ញឹម សុខន និងវត្ថុតាង ពូថៅដងឈើ១ត្រូវសមត្ថកិច្ចនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿងបញ្ជូនពីបទហិង្សាមាន អាវុធទៅកាន់តុលាកានាពេលព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ ចាត់ការតាមនិតិវិធី ៕