ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ឡាន​មួយគ្រឿង ឆេះ​សន្ធោសន្ធៅ ដោយ​មិន​ដឹង​ពី​មូលហេតុ​ ​

ឡាន​មួយគ្រឿង ឆេះ​សន្ធោសន្ធៅ ដោយ​មិន​ដឹង​ពី​មូលហេតុ​ ​

ភ្នំពេញ ៖ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៦ និង​៤៥​នាទី​ព្រលប់ ថ្ងៃទី​០២ ខែវិច្ឆិកា​ឆ្នាំ​២០១៦ នៅ​ចំណុច​កា​រ៉ាស់​សាំង PTT តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្បែរ​ក្លោងទ្វារ​ចូល​វត្ត​នាគ​វ័ន្ត ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​
​រថយន្ត​ដែល​ឆេះ​ខាងលើ​ម៉ាក​ឡង់​គ្រីស័រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-9689 បើក​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។​
​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ខាងលើ​បើក​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ហើយ​បត់​ស្តាំ​ចូល​កា​រ៉ាស់​សាំង PTT បម្រុង​ចាក់​សាំង តែ​ពេល​ដែល​កំពុង​បត់​ចូល​នោះ​បុគ្គលិក​ចាក់​សាំង​បាន​ឃើញ​អណ្តាតភ្លើង​ឆេះ​ចេញ​ពី​ក្រោម​រថយន្ត​ផ្នែក​ខាង​មុខ ឃើញ​ដូចនេះ​បុគ្គលិក​រូបនោះ​បានរ​ត់ម​ក​ប្រាប់​អ្នកបើកបរ​ថា មាន​ភ្លើង​ឆេះ​ក្រោម​រថយន្ត ហើយ​ឲ្យ​បើក​ចេញពី​ហាង​សាំង​ជា​ប្រញាប់​ដើម្បី​កុំ​ឲ្យ​ឆេះ​រាលដាល ។ គ្រាន់តែ​អ្នកបើកប​របើក​ចេញ​មក​វិញ​មិន​ទាន់​ដល់​ថ្នល់​ផង ភ្លើង​ក៏​ចាប់ផ្តើម​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ធ្វើ​ឲ្យ​បើកបរ​ស្ទុះ​រត់​ចេញពី​ក្នុង​រថយន្ត​យ៉ាង​លឿន ។ ចំណែក​បុគ្គលិក​នៅក្នុង​ហាង​សាំង​នោះ​បាន​នាំគ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជួយ​បាញ់​ពន្លត់​រហូត​រលត់​ទាំងស្រុង ចំណែក​រថយន្ត​ខូចខាត​ផ្នែក​ខាង​មុខ ៕

19ef1aab-496a-4c6b-9d6b-4aecc97151a7 fbaa9d72-8a20-4705-95bc-c92b87346994

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya