ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ មក​ជួយ​ច្រូតស្រូវ​ប្អូន​បង្កើតបាន​០២​ថ្ងៃ កើត​ខ្យល់​ដួល​ស្លាប់​ ​

បុរស​ម្នាក់ មក​ជួយ​ច្រូតស្រូវ​ប្អូន​បង្កើតបាន​០២​ថ្ងៃ កើត​ខ្យល់​ដួល​ស្លាប់​ ​

សៀមរាប​៖ នៅ​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៦ បុរស​ម្នាក់​បាន​ក្រោក​ទៅ​មើល​សន្ទូច និង​បង្កៃ​នៅ​វាលស្រែ​តាំងពី​ម៉ោង​០៤​ទាបភ្លឺ មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ ត្រូវបាន​ប្អូនបង្កើត​ទៅ​តាម​រក ដោយ​រាយ​ការជូន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សែន​សុខ​ឲ្យជួយ​រក រហូតដល់​វេលា​ម៉ោង ០៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដ៏​ដែល​ក៏បាន​ប្រទះ​ឃើញ​សព​ស្លាប់​ផ្ងា​ពោះ​នៅ​ហ្នឹង​ទឹក​វាលស្រែ ដោយ​ដៃ​កាន់​ជាប់​តាណោត​ដោតត្រី និង​មាន​កែវ​ជួត​ពាក់​លើ​ក្បាល​នៅ​តែ​ភ្លឺ​នៅឡើយ​។
​លោក​វរសេនីយ៍ត្រី ជី បេង​ជន អធិការនគរបាល​ស្តីទី​ស្រុក​ក្រឡាញ់​បានឲ្យដឹងថា ករណី​នេះ​កើតឡើង​នៅ​ចំណុច​វាលស្រែ ខាងលិច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សែន​សុខ ចម្ងាយ​ប្រហែល ២០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​គោក​ភ្ងា​ស ឃុំ​សែន​សុខ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​
​បើ​តាម​ការបំភ្លឺ​របស់​លោក លួ​ន លឿត ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​សព បាន​ប្រាប់​សមត្ថកិច្ច​នគរបាល​យើង​ថា បងប្រុស​របស់​គាត់​មានឈ្មោះ លួ​ន យស់ អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​ប្រាសាទ ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ បាន​មក​ជួយ​ច្រូតស្រូវ​គាត់​ត្រូវ​ជា​ប្អូន​បង្កើត​(​ឈ្មោះ លួ​ន លឿង​) កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៦​មក​ម្លេះ រហូត​ដល់​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង ០៨​ៈ​០០​នាទី​យប់ បងប្រុស​បាន​ទៅ​រាយ​សន្ទូច និង​ដាក់​បង្កៃ​ត្រី នៅ​ចំណុច​កើតហេតុ​ខាងលើ លុះដល់​វេលា​ម៉ោង​០៤​ទាបភ្លឺ​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៦ បងប្រុស​បាន​ទៅ​មើល​សន្ទូច និង​បង្កៃ ដោយ​ឃើញ​ថា​បងប្រុស​របស់​គាត់ បាត់​យូរពេក​គាត់​បាន​ទៅរក​ដោយ​បាន​រាយ​ការជូន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សែន​សុខ ឲ្យជួយ​រក ពេល​ដែល​នាំ​គ្នា​ទៅរក ក៏​ប្រទះឃើញ​បងប្រុស​ដេកស្លាប់​នៅ​ហ្នឹង​ទឹក​ក្នុង​វាលស្រែ​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​។​
​បច្ចុប្បន្ន​សព ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប្រគល់ជូន​ក្រុមគ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ នៅ​ភូមិ​ប្រាសាទ ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​៕14732121_576093232583531_3445755280343960372_n 14915175_576093229250198_7641228998419698822_n 14947612_576093282583526_7326358133937800404_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya