ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​សាកសព​ជនរងគ្រោះ​មើល​លែង​យល់

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​សាកសព​ជនរងគ្រោះ​មើល​លែង​យល់

(​ពោធិ៍សាត់​)៖ ហេតុការណ៍​គ្រោះថ្នាក់​ដ៏​គួរឲ្យ​រន្ធត់​មួយនេះ កើតឡើង​នៅ​វេលា​ម៉ោង ០៤ និង​១៥​នាទី​ល្ងាច ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៦​នេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៥៨ និង​១៥៩ ស្ថិតក្នុង​ភូមិ​សារ​វ័ន្ត ឃុំ​ស្នា​អន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​
​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​គួរឲ្យ​រន្ធត់​មួយនេះ បង្ក​ដោយ​រថយន្ត​ដឹក​ម្នាស់ ម៉ាក KIA ព័ណ៌​ស ចំណុះ​២,៥​តោន ពាក់​ស្លាក​លេខ ភ្នំពេញ 3B-1623 បើកបរ​ដោយ​ឈ្មោះ ម៉ា ពិសា​ល ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ព្រៃ​ស្វាយ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង​។​
​មុនពេល​កើតហេតុ​រថយន្ត​បង្ក បាន​បើក​ពី​លិច​ទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បើក​ជែង​លើ​គំនូស​ចែក​ទ្រូងផ្លូវ រួច​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​ធំ ម៉ាក UM ព៌ណ​ខ្មៅ គ្មាន​ផ្លាកលេខ ក្នុង​ទិសដៅ​បញ្ច្រាស់​ទិស​គ្នា បើកបរ​ដោយ​ឈ្មោះ ឈន ពៅ ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្នា​អន្សា ឃុំ​ស្នា​អន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ៕

14639779_576129305913257_1602898320285231551_n fn-2016-11-03-07-08-08-0 fn-2016-11-03-07-08-08-4 fn-2016-11-03-07-08-09-8

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya