ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុគ្គលិក​ទីផ្សារ​រោងចក្រ​ស៊ីម៉ង់​ចក្រី​ទីង​ម្នាក់ ជាប់ចោទ​ពី​បទ​គំរាម​ប្រាក់​តាម​ហ្វេ​សប៊ុក​ ​

បុគ្គលិក​ទីផ្សារ​រោងចក្រ​ស៊ីម៉ង់​ចក្រី​ទីង​ម្នាក់ ជាប់ចោទ​ពី​បទ​គំរាម​ប្រាក់​តាម​ហ្វេ​សប៊ុក​ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​០២ វិច្ឆិកា ឆ្នាំ​២០១៦ តាម​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​របស់​ស្ថាប័ន​អយ្យការ​នៃ​សាលាដំបូង ពាក់ព័ន្ធ​បទ​គំរាមកំហែង​ហែកកេរ្តិ៍ តាម​ហ្វេ​សប៊ុក ។​
​យុវជន​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​វ៉ាន់ លី​ឈិន អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក​ទីផ្សារ​របស់​ក្រុមហ៊ុន​សុវណ្ណ​បាន​សុខ ហេង ស៊ីម៉ង់ មាន​ទីលំនៅ​ផ្ទះ​លេខ​៨៩D ផ្លូវ​លេខ​២១៧ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
​កាលពី​អំឡុង​ខែមិថុនា ២០១៦ កន្លងមក ឈ្មោះ​វ៉ាន់ លី​ឈិន បាន​យក​វិក្ក​យ​ប័ត្រ​ថតចម្លង​ចំនួន​៣​សន្លឹក ទៅ​ទារប្រាក់​ថ្លៃ​ស៊ីម៉ង់ត៍​របស់​ក្រុមហ៊ុន​កម្ពុជា​ចក្រី​ទីង ពី​ក្រុមហ៊ុន​ណឹម ម៉េង ដោយ​បាន​អះអាង​ថា ក្រុមហ៊ុន​ណឹម ម៉េង នៅ​ជំពាក់​ប្រាក់​ចំនួន​៧,១៧៣​ដុល្លា​រអា​មរិក ។​
​ពេលនោះ ខាង​គណនេយ្យ​ក្រុមហ៊ុន​ណឹម ម៉េង បានទាមទារ​ឱ្យ​ឈ្មោះ​វ៉ាន់ លី​ឈិន យក​វិក័យ​ប​ត្រច្បាប់​ដើម​បង្ហាញ ទើប​អាច​ធ្វើការ​ជាមួយគ្នា​បាន ដោយហេតុ​ថា ក្រុមហ៊ុន​ណឹម ម៉េង ទើបតែ​ទូទាត់​ថ្លៃ​ស៊ីម៉ង់​ឱ្យ​ក្រុមហ៊ុន​រោង​ចក្រី​ទីង​ចំនួន​៩,៦៦២​ដុល្លារ​រួច​ហើយ​តាម​មូលប្បទានប័ត្រ​លេខ​១៩៣០៧៨ ចុះ​ថ្ងៃ​ទី​២៧ មិថុនា ២០១៦ របស់​ធនាគារ​ភ្នំពេញ​ពាណិជ្ជ ។​
​ប៉ុន្តែ​ឈ្មោះ​វ៉ាន លី​ឈិន នៅតែ​ព្យាយាម​យក​វិក្ក​យ​ប័ត្រ​ថតចម្លង​ទៅ​ទារប្រាក់ និង​ទូរស័ព្ទ​ជាច្រើន​ដង ដោយ​មាន​ការ​គំរាមថា ប្រសិន​មិន​ព្រម​ប្រគល់​ប្រាក់​តាម​ការទាមទារ​ទេ គេ​នឹង post វីដេអូ និង tag ចូលក្នុង page facebook របស់​សម្ដេច និង​ឱ្យ​មិត្តភក្តិ​របស់​គេ​ជួយ​rage បន្ត​ចូល​ទូរស័ព្ទ​ទៅ​វិទ្យុ​ABC​ទៀត ដើម្បី​ឲ្យ​មហាជន​ទូទាំង​ប្រទេស​បាន​ដឹងថា ក្រុមហ៊ុន​នេះ​ថោក បើ​ក្នុង​រយៈពេល​មួយអាទិត្យ​ទៀត មិន​ព្រម​ប្រគល់​ប្រាក់​ឲ្យ​នោះ ។​
កលល្បិច​បែបនេះ កន្លងមក ឈ្មោះ​វ៉ាន លី​ឈិន បាន​ប្រព្រឹត្ត​ទៅ​លើ​អតិថិជន​ច្រើន​នាក់ ដើម្បី​ផលប្រយោជន៍​របស់​រូប​គេ ។ ផ្ទុយទៅវិញ ពេល​នេះ​ប៉ះចំ​ក្រុមហ៊ុន ដែល​គេ​មាន​តម្កល់​ទុក​ឯកសារ​ច្បាស់លាស់ មិន​អាច​បដិសេធ​បាន ជនសង្ស័យ​ក៏​ប្រើ​ឧបាយកល់ តាមរយៈ​ហ្វេ​សប៊ុក​បរិហារ​ហែកកេរ្តិ៍ ក៏​ត្រូវ​ក្រុម​នោះ​ប្តឹង​ឲ្យ​ចាប់ខ្លួន​តែ​តែម្ដង ៕

c2a861fc-2179-4d63-9524-0b66af41d77d

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya