ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ដើរ​ទាក់​ខ្សែភ្លើង​ឆក់​ស្លាប់

បុរស​ម្នាក់ ដើរ​ទាក់​ខ្សែភ្លើង​ឆក់​ស្លាប់

​ប៉ៃលិន​៖ ហេតុការណ៍​នេះ កើតឡើង​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ក្នុង​ភូមិ​ថ្នល់កែង ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​
​សព​ជនរងគ្រោះ​មានឈ្មោះ អូន សី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់​ភូមិ​កើតហេតុ​ខាងលើ តាម​ការពិនិត្យ និង​ធ្វើ​កោសលវិច្ច័យ​ឃើញថា ជនរងគ្រោះ​ខាងលើ​នេះ ពិតជា​ស្លាប់​ដោយសារ​ការ​ឆក់​ខ្សែភ្លើង ពិតប្រាកដ​មែន គឺ​មិនមែន​ជា​អំពើ​ឃាតកម្ម​ទេ ព្រោះ​នៅ​ជិត​សព​មាន​ខ្សែភ្លើង ដែល​គេ​ត​ទៅ​អណ្តូង​សម្រាប់​ដាក់​ម៉ូទ័រ​បូមទឹក ជីក​យក​រ៉ែ​ត្បូង​។
​តាម​ការសន្និដ្ឋាន ប្រហែលជា​ជនរងគ្រោះ​ដើរកាត់​រអិល​ជើង ក៏​បាន​យកដៃ​ទៅ​តោង​ខ្សែភ្លើង និង​បាន​ប៉ះ បណ្តាលឲ្យឆ​ក់​ស្លាប់ នៅក្នុង​ទឹកអូរ​តែម្តង ៕

8e2bc05dca5b19fc9333bf88b2b58a83

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya