ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ចាប់​កូនក្រមុំ​គេ ដឹក​តាម​ម៉ូតូ​លាក់​ក្នុង​ផ្ទះ​ជួល​ ​

បុរស​ម្នាក់​ចាប់​កូនក្រមុំ​គេ ដឹក​តាម​ម៉ូតូ​លាក់​ក្នុង​ផ្ទះ​ជួល​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោងជាង​០៩​ព្រឹក​ថ្ងៃ​ទី​០២ វិច្ឆិកា ឆ្នាំ​២០១៦ នេះ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយសារ​យុវជន​ម្នាក់​ប៉ង​ចាប់រំលោភ​នាង តែ​រើបំរះ​រត់​ចេញ​ទាន់ ហើយ​ត្រូវ​ពលរដ្ឋ​ក្នុង​ភូមិ នាំគ្នា​រត់​មក​ជួយ និង​ឃាត់​បាន​ជន​នោះ​តែម្តង ។​
​ជនសង្ស័យ​ឈ្មោះ​គុណ កក្កដា អាយុ​២២​ឆ្នាំ ជា​អ្នក​ឃ្វាលគោ និង​ច្រូតស្មៅ មាន​ទីលំនៅ​ក្នុង​ភូមិ​ព្រៃ​ព្រិច ឃុំ​វាល​ពន់ ខេត្ត​កំពង់ស្ពឺ ។ ចំណែកឯ​នារី​រងគ្រោះ​អាយុ​១៦​ឆ្នាំ (​ទាំង​២​នាក់​ត្រូវ​អះអាងថា មិន​ដែល​ស្គាល់​គ្នា​ពីមុន​មក​ទេ​) ។​
​នាង​និង​ឪពុក​ម្តាយ​បាន​ទៅ​ចូលរួម​ពិធី​បុណ្យ​កឋិន​មួយ​នៅ​វត្ត​ឈូក​.​ស​ស្ថិតក្នុង​ឃុំ​វាល​ពន់ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ។ ហើយ​ពេល​ដែល​នាង​កំពុង​នៅ​ម្នាក់ឯង ស្រាប់តែ​មាន​បុរស​៤​នាក់ បាន​ចូល​មក​ចាប់​អូស​នាង​ដាក់​លើ​ម៉ូតូ​ដឹកចេញទៅ តែ​នាង​ហាក់ដូច​ត្រូវ​ថ្នាំ​សណ្តំ​អ៊ីចឹង ឃើញ​ឪពុក​ម្តាយ​ចង់​ស្រែក​ឱ្យជួយ តែ​ស្រែក​មិន​រួច ។​
​បន្ទាប់មក ជន​ទាំងនោះ​បាន​ដឹក​នាង​មក​ផ្ទះជួល​ខាងលើ ហើយ​៣​នាក់​បាន​ទៅ​អស់ សល់​តែ​ម្នាក់ ជា​ជនសង្ស័យ​នេះ ។ ហើយ​ជន​បាន​ទៅ​ប្រាប់​ម្តាយមីង និង​បង​ដែល​ស្នាក់​ក្នុង​បន្ទប់​ជួល​នោះ​ថា រូប​នាង​ជា​សង្សារ ។ ស្រាប់តែ​នៅ​ព្រឹក​កើតហេតុ ពេល​ដែល​បង និង​ម្តាយមីង​ជន​នោះ ចេញ​ទៅ​ធ្វើការ​រោងចក្រ​អស់ ជន​នេះ​ធ្វើ​សកម្មភាព​ចាប់​នាង​រំលោភ តែ​ត្រូវ​នាង​រើបំរះ និង​រត់​ចេញពី​ក្នុង​បន្ទប់​ជួល​នោះ​ស្រែក​ឱ្យ​គេ​ជួយ បង្ក​ការភ្ញាក់ផ្អើល​តែម្តង ៕

0f0f4e8c-39ed-424e-9784-2cd2b889f952 04f9a065-baf3-4b58-bccf-b37dea81a99b d2784b5b-6d3c-4f3f-8651-73564a14bc64

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya