ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់​នាំ​សង្សារ ទៅ​ដេក​នៅ​បន្ទប់​ស្នាក់នៅ​របស់​ខ្លួន និង​បាន​រួមរ័ក​គ្នា​រហូត​បាន​សម្រេច ម្តាយ​ខាង​ស្រី​ប្តឹង​ចាប់ខ្លួន​ ​

យុវជន​ម្នាក់​នាំ​សង្សារ ទៅ​ដេក​នៅ​បន្ទប់​ស្នាក់នៅ​របស់​ខ្លួន និង​បាន​រួមរ័ក​គ្នា​រហូត​បាន​សម្រេច ម្តាយ​ខាង​ស្រី​ប្តឹង​ចាប់ខ្លួន​ ​

ភ្នំពេញ ៖ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ផ្ទះ​ស្នាក់នៅ​របស់​យុវជន​សង្ស័យ តាម​មហាវិថី​ព្រះ​នរោត្ដម ស្ថិតនៅ​ភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​
​យុវជន​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ស្ដើង សិលា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​បុគ្គលិក​ភោជនីយដ្ឋាន​នៅ​កោះ​ពេជ្រ ស្នាក់​នៅផ្ទះ​លេខ​២២៧ មហាវិថី​ព្រះ​នរោត្ដម ស្ថិតក្នុង​ភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន មាន​ស្រុកកំណើត​នៅ​ភូមិ​ត្របែក​ប្រហោង ឃុំ​សា​លួស ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ។ ចំណែក​ក្មេងស្រី​រងគ្រោះ​ទើបតែ​មាន​អាយុ​១៣​ឆ្នាំ ស្នាក់នៅ​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។​
​ក្មេងស្រី​រងគ្រោះ​បាន​ទូរស័ព្ទ​ហៅ​យុវជន​ជា​សង្សារ​ដើរលេង តែ​យុវជន​ជា​សង្សារ​ប្រាប់ថា​ចាំ​ចប់​ម៉ោង​ធ្វើការ​សិន ។ លុះដល់​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​យុវជន​សង្ស័យ​ក៏​ទៅ​ឌុប​ក្មេង​ស្រី​ជា​សង្សារ​ទៅ​អង្គុយ​សារ​សង​ភាសា​ស្នេហា​នៅ​សួនច្បារ​ក្បែរ​វិមានឯករាជ្យ រួចហើយ​ក៏​ជិះ​ម៉ូតូ​ដើរ​លេង​រហូតដល់​ម៉ោង​ប្រហែល​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១ វិច្ឆិកា យុវជន​សង្ស័យ​ក៏​ប្រុង​ឌុប​ក្មេង​ស្រី​ជា​សង្សារ​ត្រឡប់ទៅផ្ទះ​វិញ តែ​ត្រូវ​នាង​ប្រាប់ថា អូន​មិន​ហ៊ាន​ចូល​ផ្ទះ​ទេ​ខ្លាច​ម៉ែ​វ៉ៃ បន្ទាប់មក​ក៏​និយាយ​ត្រូវរ៉ូវ​គ្នា​ថា​ទៅ​ដេក​នៅ​បន្ទប់​ស្នាក់នៅ​របស់​យុវជន​សង្ស័យ​ទៅ ។​
​យុវ​ជនសង្ស័យ​បានឲ្យដឹង​ទៀត​ថា ខណៈពេល​ចូល​ដល់​បន្ទប់ដេក នាង​ជា​សង្សារ​ក៏​បាន​សួរថា «​បង​ចង់​ធ្វើ​អ្វី​ជាមួយ​អូន​អត់ ខ្ញុំ​ក៏​បាន​ឆ្លើយថា ចង់ តែ​បង​មិន​ហ៊ាន ខ្លាច​អូន​ថា បង​ស្រលាញ់​ចង់​គិតតែ​អ៊ីចឹង តែ​នាង​ប្រាប់ថា អូន​មិន​ប្រកាន់​ទេឲ្យ​តែបង​មាន​ចិត្តស្មោះ​ជាមួ​យអូន​ទៅបាន​ហើយ​» ។ នៅ​ទីបំផុត​យើង​ទាំង​២​នាក់​ក៏​បាន​រួមរ័ក​គ្នា​រហូត​បាន​សម្រេច ។ លុះ​ព្រឹក​ឡើង ស្រាប់តែ​ម្តាយ​របស់​នាង​មក​ផ្ទះ​ខ្ញុំ​ហើយ​ហៅ​ទៅ​និយាយ​នៅ​ប៉ុស្តិ៍​ទន្លេបាសាក់ ដោយ​ចោទប្រកាន់​ថា នាំ​កូនស្រី​គាត់​ដែល​ទើបតែ​មាន​អាយុ​១៣​ឆ្នាំ​មក​រំលោភ និង​ទាម​ទារជំងឺចិត្ត​១​ម៉ឺន​ដុល្លារ​ទៀតផង ។​
​ស្ត្រី​ឈ្មោះ អ៊ុក វណ្ណឌី អាយុ​៣៥​ឆ្នាំ ត្រូវជា​ម្តាយ​របស់​យុវជន​សង្ស័យ បន្ទាប់ពី​ដឹង​ថា​កូនប្រុស​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ក៏​ទៅ​យំ​អង្វរ​ម្តាយ​ខាង​ស្រី​រហូតដល់​សន្លប់​ខ្លួនឯង​សុំ​កុំ​ប្តឹង​កូន​គាត់​អី គាត់​នឹង​ចូល​ស្តីដណ្ដឹង​តាម​ប្រពៃណី ៕
​ក្មេងស្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់​ថា នាង​និង​សង្សារ​បាន​ស្គាល់​គ្នា​តាមរយៈ​ហ្វេ​សប៊ុក​បាន​២​ខែ ហើយ​ដើរ​លេង​ជាមួយគ្នា​១​យប់ ហើយក៏​មិន​អ្នកណា​បង្ខិតបង្ខំ​ដែរ​រហូត​ឈាន​ទៅដល់​រួមរ័ក​ជាមួយ​គ្នា​ទៀតផង ដោយ​រូបនាង​ស្ម័គ្រចិត្ត​ប្រគល់​ខ្លួនប្រាណ​ឲ្យ ព្រោះ​ពួកគេ​ស្រលាញ់​គ្នា​សោះ​ស្ម័គ្រ មិន​ដូច​ពាក្យ​ម្ដាយ​របស់​នាង​ចោទប្រកាន់​ទេ សូម​សមត្ថកិច្ច​កុំ​បំបែកពួក​ខ្ញុំ​អី ៕

17a19818-ff8d-480b-b445-ea2f2cebca05 a12dc2a2-792e-40a5-adcd-b3401819d589

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya