ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » បុរស​វ័យ​ចំណាស់​ម្នាក់​ផឹកស្រា រហូត​កើត​ជំងឺ​សរសៃ​ប្រាសាទ ចង​ក​បញ្ចប់​ជីវិត​នៅលើ​ដើម​ស្តៅ​ ​

បុរស​វ័យ​ចំណាស់​ម្នាក់​ផឹកស្រា រហូត​កើត​ជំងឺ​សរសៃ​ប្រាសាទ ចង​ក​បញ្ចប់​ជីវិត​នៅលើ​ដើម​ស្តៅ​ ​

សៀមរាប​៖ លោក​វរសេនីយ៍ត្រី ទេព ពុំ​សែន អធិការនគរបាល​ស្រុក​ពួក​បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៦ នេះ​ថា មាន​បុរស​ម្នាក់​បាន​សម្រេចចិត្ត​យក​កន្សែង​ចង​ក​បញ្ចប់​ជីវិត​ខ្លួនឯង​នៅ​លើ​ដើម​ស្តៅ​កម្ពស់​៣​ម៉ែត្រ​កន្លះ នៅ​វាលស្រែ​បណ្ដាលឲ្យ​ស្លាប់​។​
​ករណី​នេះ​កើតឡើង​នៅ​ភូមិ​គោក​ពោធិ ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប ជនរងគ្រោះ​មានឈ្មោះ សែម សឿ​ម ភេទ​ប្រុស អាយុ ៥១​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ មាន​មុខរបរ​ធ្វើស្រែ​។​
​បើ​តាម​ការរៀបរាប់​ពី​ក្រុមគ្រួសារ​សព​ប្រាប់​សមត្ថកិច្ច​នគរបាល​ថា ជនរងគ្រោះ ជា​មនុស្ស​ញៀន​ស្រា​ជាប្រចាំ ធ្វើឲ្យ​គាត់​មាន​ជំងឺសរសៃប្រាសាទ អស់​រយៈពេល​២​ឆ្នាំ​មកហើយ​។​
​លោក​អធិការនគរបាល​ស្រុក​បាន​បញ្ជាក់ថា ក្រោយពី​សមត្ថកិច្ច​នគ​របាល​ពិនិត្យ​សាកសព ឃើញ​ថា​ជនរងគ្រោះ​ពិតជា​បាន​ចងក​ធ្វើអត្តឃាត​សម្លាប់ខ្លួន​ឯង​នឹង​កន្សែង​មែន ពីព្រោះ​ប្រដាប់ភេទ​ចេញ​ទឹកកាម​ប្រលាក់​ជាប់​ខោ និង​យោង​ទៅ​តាម​ការបំភ្លឺ​របស់​ក្រុមគ្រួសារ​សព​ផង​នោះ​។​បច្ចុប្បន្ន​សព​ត្រូវ​ក្រុមគ្រួសារ​ចាត់ចែង​រៀបចំ​ធ្វើបុណ្យ​ទៅតាម​ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ​៕
10629784_575841009275420_8963486732610525428_n 14368778_575841002608754_2667837550257066782_n 14910355_575841012608753_5556400904103291387_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya