ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន បណ្តាលឲ្យ​របួសធ្ងន់​-​ស្រាល ប្រមាណ​៣០​នាក់ នៅ​ក្រុង​បាវិត​ ​

ឡាន​បុក​ឡាន បណ្តាលឲ្យ​របួសធ្ងន់​-​ស្រាល ប្រមាណ​៣០​នាក់ នៅ​ក្រុង​បាវិត​ ​

ស្វាយរៀង​៖ ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតនៅ​សង្កាត់​ច្រក​ម្ទេស ក្រុង​បាវិត ខេត្ត​ស្វាយរៀង ។​
​មាន​រថយន្ត​ដឹក​កម្មករ​រោងចក្រ ១​គ្រឿង បើកបរ​ពី​លិច​ទៅ​កើត ពេល​មកដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់​បុក​គូដ​រថយន្ត​កុងតឺន័រ ស្រប​ទិស​គ្នា​ពេញទំហឹង បណ្តាលឲ្យ​កម្មករ​-​កម្មការិនី ជិះ​ក្នុង​រថយន្ត​ទង្គិច​គ្នា រហែក​ជញ្ជាំង​រថយន្ត ធ្លាក់​កម្មករ​ដួល​រណូករណែល ពេញ​ផ្លូវ ត្រូវបាន​កម្លាំង​សមត្ថកិច្ច ហៅ​រថយន្ត​សង្គ្រោះ ដឹក​កម្មករ​រងរបួស ទៅកាន់​មន្ទីរពេទ្យ​ជី​ភូ ក្រុង​បាវិត ។​
​ក្រុម​គ្រូពេទ្យ​កំពុង​ជួយសង្គ្រោះ​កម្មករ រី​ឯ​ចំនួន​អ្នក​រងរបួស​នោះ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ប្រតិបត្តិ​ជី​ភូ ថា​មាន​ចំនួន​ជាង ៣០​នាក់ ហើយ​និង​មាន​តួរ​លេខ​កើនឡើង​ទៀត គ្រូពេទ្យ​កំពុង​រវល់​ខ្លាំងណាស់ ៕

9 f6ce5594156de27fb40ff10bbb0332f4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya