ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ដល់ក​ហើយ ! យុវតី​វ័យក្មេង​១៣​ឆ្នាំ ទូរស័ព្ទ​ណាត់​សង្សារ​ដេក​ផ្ទះ​ដំណាក់​មួយ​យប់​៣​ដង ​

ដល់ក​ហើយ ! យុវតី​វ័យក្មេង​១៣​ឆ្នាំ ទូរស័ព្ទ​ណាត់​សង្សារ​ដេក​ផ្ទះ​ដំណាក់​មួយ​យប់​៣​ដង ​

ខេត្ត​កណ្ដាល​៖ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​១​វិច្ឆិកា​ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​លេខ​៦០៣​ផ្ទះសំណាក់​យីហោ​មហាលាភ ស្ថិតនៅក្នុង​ភូមិ​កំពង់​សំណាញ់​សង្កាត់​កំពង់​សំណាញ់​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ ដោយ​បុរស​ជា​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ប្រុស ដា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្រុកកំណើត​:​ភូមិ​ត្រពាំង​ធំ ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល មុខរបរ​ជាង​ជួសជុល​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ពី​បទ​រួមភេទ​ជាមួយ​អនីតិជន រងគ្រោះ អាយុ​១៣​ឆ្នាំ ទីលំនៅ ភូមិ​តា​ខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​.​ខេត្តកណ្តាល​មុខរបរ​សិស្ស​ថ្នាក់​ទី​៨​សាលា​បែ​ល​ធី​។​
​ប្រភព​ពី​នគរបាល​បានឲ្យដឹងថា កន្លង​មក​ជនរងគ្រោះ​និង​ជនសង្ស័យ​បាន​ទំ​នាក់ ទំនង​ស្រឡាញ់គ្នា រយ​:​ពេល​ប្រហែល​១​ឆ្នាំកន្លះ​មក​ហើយ​ដោយ​ផ្ទះ ជនរងគ្រោះ​នៅជាប់​កន្លែងធ្វើការ​របស់​ជនសង្ស័យ ប៉ុន្តែ​មិន​ដែល​ដើរលេង​ជាមួយ​គ្នា​ទេ ទើបតែ​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​ជនរងគ្រោះ​បាន​ទូរស័ព្ទ​ទៅ​ជនសង្ស័យ​ណាត់​ជួប​គ្នា​នៅ​មុខ​សាលា​អន្តរទ្វីប​អាមេរិកកាំង​រង្វង់​មូល​ព្រះ​ន​រាយណ៍ ហើយ​បាន​ដើរលេង​សួនច្បារ​មាត់ទន្លេ​ក្រុង​តាខ្មៅ​ជាមួយគ្នា រួច​ចូលទៅ​ដេក​រួមភេទ​ជាមួយ​គ្នា​នៅ​ផ្ទះសំណាក់​ខាងលើ​បាន​សំរេច​ចំនួន​៣​ដង​ហើយ​ដេក​នៅ​ទីនោះ​ទល់​ភ្លឺ រហូតដល់​ម៉ោង​ប្រហែល​៧​ព្រឹក​ទើប​នាំគ្នា​ទៅ​រក​ការងារ​ធ្វើ​នៅផ្ទះ​អ៊ុតសក់​ស្ថិតនៅ​ភូមិ​តាខ្មៅ​១​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល​។​
​ចំណែក​ម្ដាយ​ដោយ​បាត់​កូន​មិន​ឃើញ​ទៅផ្ទះ​វិញ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​តាខ្មៅ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​តាខ្មៅ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​រួមភេទ​ជាមួយ​ជនរងគ្រោះ​បាន​សំរេច​ចំនួន​៣​ដង​នៅ​ផ្ទះសំណាក់​ខាងលើ​ពិតប្រាកដ​មែន ព្រោះ​តែ​ខ្លួន​ស្រឡាញ់​ពុំ​មាន​ការបង្ខិតបង្ខំ​ឡើយ​៕

14908419_575665212626333_3768238810354604300_n 14909895_575665219292999_7643379897544618547_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya