ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ចាប់​រំលោភ​កូនក្រមុំ​គេ

បុរស​ម្នាក់​ចាប់​រំលោភ​កូនក្រមុំ​គេ

​ខេត្ត​កណ្ដាល​៖  កាលពី​វេលា​ម៉ោង​២១​និង​០០​នាទី​យប់ ថ្ងៃទី​១​វិច្ឆិកា​ឆ្នាំ​២០១៦​នៅ ចំណុច ភូមិ​តា​គាត់​លិច ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។ ដោយ​មាន​បុរស​ជា​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឃឹម ម៉ៅ អាយុ ២៤​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​(​ឃាត់ខ្លួន​)​ពី​បទ​រំលោភ​សេពសន្ថវៈ​ទៅលើ​ជនរងគ្រោះ ឈ្មោះ ច​.​ជ ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​កសិករ​នៅ​ភូមិ​ឃុំ​កើតហេតុ​។​
​ប្រភព​បានឲ្យដឹងថា នៅវេលា​កើតហេតុ​ខាងលើ ខណ​:​ពេល​ជនរងគ្រោះ កំពុង​រៀបចំ​កន្លែងដេក នៅលើ​ផ្ទះ​របស់​ខ្លួន ស្រាប់តែ​ឃើញ​ឈ្មោះ ឃឹម ម៉ៅ បាន​ឡើង​ទៅលើ​ផ្ទះ​របស់​ខ្លួន ឈ្មោះ​ជុំ នួន ជា​ម្តាយ​បាន​ឡើង​ពីក្រោម​ផ្ទះ​មក​លើផ្ទះ​ដែរ ឈ្មោះ ចាន់ ជា បាន​ប្រាប់​ម្តាយ​ខ្លួន​ថា ម៉ែ​អា​ម៉ៅ ឡើង​លើ​ផ្ទះ​យើង បន្ទាប់មក​ជនរងគ្រោះ បាន​ស្ទុះ​ទៅ​បិទទ្វារ​ដាក់​គន្លឹះ​ហើយ​ឈ្មោះ ជុំ នួន បាន​ស្រែក​ឆោឡោ​ថា ជួយ​ផងៗ​អ្នកស្រុក​អើយ​អា​ម៉ៅ​ឡើងផ្ទះ​ខ្ញុំ​ទៀតហើយ ក៏​ស្រែក​ឲ្យ​អ្នកស្រុក​ផង​ដែរ​ពេល​នោះ​ឈ្មោះ ឃឹម ម៉ៅ​បាន​លត់​ជង្គង់​សំពះអង្វ​រថា កុំ​ស្រែកប្រាប់​គេ ហើយ​ឈ្មោះ​ជុំ នួន បាន​ចាប់​ទាញ​ករ​អាវ​មក​ឈ្មោះ ឃឹម ម៉ៅ ជាប់ ឈ្មោះ ឃឹម ម៉ៅ​បាន​រើបំរះ​រួចហើយ​ស្ទុះ​ទៅ​ដក​គន្លឹះ​ទ្វារផ្ទះ រត់​ចុះ​មក​ដី​គេចខ្លួន​​បាត់ទៅ​។​
​ជនរងគ្រោះ​បាន​មក ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​នគរបាល​ជ័យ​ធំ កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ឃាត់ខ្លួន​ឃឹម ម៉ៅ​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

2016-11-01_21-14-54

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya