ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនល្មើស​ម្នាក់ ករណី​ឆក់​កាបូប

ប៉ូលិស​ឃាត់ខ្លួន​ជនល្មើស​ម្នាក់ ករណី​ឆក់​កាបូប

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​២០​និង​១០​នាទី​យប់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជាក់ស្តែង ពីបទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស ដោយសារ​ការប្រើ​អំពើហិង្សា ឆក់​កាបូបស្ពាយ បណ្តាលឱ្យ​ជនរងគ្រោះ​ដួល​ម៉ូតូ​រង​របួស នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​៥​មករា (​ផ្លូវ​ក្រោម​ដី​) ក្រុមទី​៧ ភូមិ​៣ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​
​ជនសង្ស័យ​ឈ្មោះ វឿន វ៉ាន់ដា ហៅ ដា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរប​រពុំ​ពិតប្រាកដ ស្នាក់នៅ​បណ្តោះអាសន្ន ផ្ទះជួល​ពុំ​ចាំ​លេខ ផ្លូវ​លេខ ៣២៦ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ មាន​ទីលំនៅ​ដើម និង​ស្រុកកំណើត ភូមិ​ព្រែក ក្រ​បៅ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។​
​ចំណែក​ជនរងគ្រោះ​ឈ្មោះ យិន រី​ណា ភេទ​ស្រី អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​ក្រុមហ៊ុនហ្វី​ដេស ស្នាក់​នៅផ្ទះ​លេខ​៣២១ ផ្លូវ​លេខ​២១៧ សង្កាត់​អូរ​ឬ​ស្សី ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ( រងរបួស​រលាត់ ស្បែក​ជង្គង់​ខាងស្តាំ និង​ដើមដៃ​ខាងស្តាំ​)​។ ក្នុង​កាបូបស្ពាយ​ពណ៌​ខ្មៅ របស់​ជនរងគ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​ឆក់ មាន​ទូរស័ព្ទ​០២​គ្រឿង​ម៉ាក iPhone 6 ពណ៌​មាស និង​ម៉ាក Nokia ចុច​ពិល​។​
​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ភ្នំពេញ 1AQ-3970 តែម្នាក់ឯង ដោយ​មាន​ស្ពាយ​កាបូប​ចំហៀង​ខាងឆ្វេង ភ្លាម​នោះ​ជនសង្ស័យ​ឈ្មោះ យឿន វ៉ាន់ដា ហៅ ដា បាន​ជិះ​ម៉ូតូ​ទៅ​គៀរ​ម៉ូតូ​ជនរងគ្រោះ​ខាងស្តាំ​ទើប បក្សពួក​០១​នាក់​ទៀត ជិះ​ម៉ូតូ​ម៉ាក Honda C125 ពណ៌​ខ្មៅ ស៊េរី​២០១៧ គ្មាន​ស្លាក​លេខ ទៅ​អែប​ទន្ទឹម ខាងឆ្វេង​ចាប់​ទាញ​យក​កាបូប ពី​ជនរងគ្រោះ​បានសម្រេច ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​។ ចំណែក​ម៉ូតូ ជនរងគ្រោះ​បាន​រេ​ទៅ​ទាក់​ដៃ​ម៉ូតូ​ជនសង្ស័យ​ឈ្មោះ យឿន វ៉ាន់ដា ហៅ ដា បណ្តាលឱ្យ​ដួល​ទាំងអស់គ្នា ភ្លាម​នោះ​ជនរងគ្រោះ​បាន​ស្រែក​ចោរៗ ទើប​មាន​ការ អន្តរាគមន៍​ពី​សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ យឿន វ៉ាន់ដា ហៅ ដា បាន​ជាក់ស្តែង​តែ​ម្តង​៕

fn-2016-11-02-07-43-00-0 fn-2016-11-02-07-43-00-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya