ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ជម្លោះ​ពាក្យសម្តី​គ្នា​រហូត​ឈានដល់​ផ្ទុះ​ហិង្សា បុរស​ម្នាក់​បាញ់​កូនចៅ​ខ្លួន​ស្លាប់​ ​

ជម្លោះ​ពាក្យសម្តី​គ្នា​រហូត​ឈានដល់​ផ្ទុះ​ហិង្សា បុរស​ម្នាក់​បាញ់​កូនចៅ​ខ្លួន​ស្លាប់​ ​

កំពង់ចាម ៖ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៦ ក្នុង​បន្ទាយ​ទាហាន​កង​អនុ​សេនា​ធី​លេខ​២ ដែល​មាន​ទីតាំង​ក្នុង​ភូមិ​អូរ​តាសេក ឃុំ​អូរ​ម្លូ ស្រុក​ស្ទឹងត្រង់ ។​
​មន្ត្រី​យោធា ឈ្មោះ ឡុត ឈុន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ប្រធាន​«​គ​២» មាន​ឋានន្តរស័ក្តិ អនុសេនីយ៍ទោ បាន​ប្រើ​កាំភ្លើងខ្លី​ម៉ាក​កា​៥៩​បាញ់​គូ​ជម្លោះ​របស់​ខ្លួន​ឈ្មោះ ចាន់ ពៅ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​អនុប្រធាន «​គ​២» មាន​ទីលំនៅ​នៅ​ភូមិ​សំរោង ឃុំ​អូរ​ម្លូ ស្រុក​ស្ទឹងត្រង់ ។​
មុនពេល​កើតហេតុ ប្រធាន​«​គ​២»​ឈ្មោះ ឡុក ឈុន កំពុង​នៅ​ក្នុង​អង្គភាព ហើយ​បាន​ទូរស័ព្ទ​ហៅ​អនុប្រធាន​«​គ​២»​ឈ្មោះ ចាន់ ពៅ ឲ្យមក​យាម​ប្រចាំការ​កន្លែង គ្រា​នោះ​បាន​ឮ​សំឡេង​ឈ្មោះ​ប្រកែក​គ្នា​ទៅវិញទៅមក​តាម​ទូរស័ព្ទ ។ ក្រោយ​ពី​ឈ្លោះ​គ្នា​តាម​ទូរស័ព្ទ​រួច​អនុប្រធាន​«​គ​២»​បាន​ជិះ​ម៉ូតូ​មកកាន់​កងអនុសេនាធំ​លេខ​២  ។ ខណៈ​មក​ដល់​កន្លែង​ហើយ អនុប្រធាន​«​គ​២»​បាន​ជេរប្រមាទ​ប្រធាន​«​គ​២»​នូវ​ពាក្យអសុរស ។ នៅពេល​ស្តាប់ឮ​ហើយ​ឈ្មោះ ឡុក ឈុន ក៏​ចេញមកក្រៅ ដោយ​បាន​ប្រតាយប្រតប់​ជាមួយគ្នា បន្តិចក្រោយមក​ស្រាប់តែ​ឮ​សំឡេង​កាំភ្លើង​ខ្លី​បាន​ផ្ទុះ​ឡើង​តែ​ម្តង ជា​ហេតុ​បណ្តាល​ឲ្យ​អ្នករងគ្រោះ​បាន​ដួល​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អណោច​អធ័ម​បំផុត គឺ​ត្រូវ​គ្រាប់​ចំ​បំពង់​ក​តែម្តង ៕

6d728438-0543-48a9-86f6-b778df30692a 8ded8f0d-2de6-41da-98d3-0f423114ae94

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya