ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ព្រៃផ្សៃ​ណាស់ ! វាយ​រួច​យក​ក្រមា​រឹត ក រហូត​ស្លាប់​ ​

ព្រៃផ្សៃ​ណាស់ ! វាយ​រួច​យក​ក្រមា​រឹត ក រហូត​ស្លាប់​ ​

ភ្នំពេញ ៖ មន្ត្រី​ជំនាញ​បានឲ្យដឹងថា នារី​វ័យក្មេង​ម្នាក់​ត្រូវបាន​គេ​វាយ​នឹង​វត្ថុ​រឹង​រួច​យក​ក្រមា​រឹត​ក​រហូត​ស្លាប់​នៅក្នុង​បន្ទប់​ជួល​មួយកន្លែង​ភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។​
​សមត្ថកិច្ច​បានឲ្យដឹងថា នារី​វ័យ​ក្មេងរងគ្រោះ​ឈ្មោះ ផាត ស្រីនេត អាយុ​២២​ឆ្នាំ មុខ​រត់​តុ​នៅ​ភោជនីយដ្ឋាន មាន​ស្រុកកំណើត​នៅ​ភូមិ​ទទួល​កណ្តោល ឃុំ​ជី​គោ ខេត្ត​ត្បូងឃ្មុំ មាន​ប្តី​ឈ្មោះ ឌឿ​ន អាយុ​៣២​ឆ្នាំ មុខរបរ​ម៉ូតូឌុប ។​
​អ្នកស្រុក​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា នារី​រងគ្រោះ​ដែល​ស្លាប់​និង​បុរស​ជា​ប្តី​ដែល​បាន​រត់គេចខ្លួន​បាត់នោះ​តែងតែ​ឈ្លោះប្រកែក​គ្នា​ស្ទើរ​គ្មាន​លស់​ថ្ងៃ​ណា​សោះ ។ នៅ​វេលា​យប់​ថ្ងៃ​អាទិ​ត្រ ទី​៣០ ខែតុលា ឆ្នាំ​២០១៦ ប្តី​ប្រពន្ធ​ទាំង​២​នាក់​នេះ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង​រហូត​មក​ទល់​ព្រឹក​ថ្ងៃ​ចន្ទ​ក៏​ឃើញ​ទ្វារ​បន្ទប់​ត្រូវ​ចាក់សោ​ពី​ក្រៅ​តែម្តងទៅ ។​
​ស្ត្រី​ចំណាស់​ម្នាក់​ត្រូវជា​ម្តាយ​នារី​រងគ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ឲ្យដឹង​ថា ជា​រៀង​រាល់​សប្តាហ៍​ម្តង​កូនស្រី​គាត់​តែងតែ​ទៅលេង​ផ្ទះ​គាត់​នៅ​សង្កាត់​ស្ទឹងមានជ័យ​ដូច​គ្នា​មិន​ក្រោម​៤-៥​ដង​ឡើង ដោយ​មាន​ពេល​ខ្លះ​ទៅ​ហូប​បាយ​ជា​រៀងរាល់ថ្ងៃ​ក៏មាន ។ ស្ត្រី​ជា​ម្តាយ​បន្ត​ថា ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​នេះ ពុំ​ដែល​ឃើញ​កូនស្រី​ទៅលេង​ផ្ទះ​គាត់​ដូច​សព​មួយដង​សោះ ដោយ​ចម្លែក​ចិត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែវិច្ឆិកា នេះ គាត់​បាន​មក​មើល​កូន​ដល់​បន្ទប់​ផ្ទះជួល ប៉ុន្តែ​ឃើញ​ចាក់សោ​ទ្វារ​បន្ទប់​ពី​ខាងក្រៅ​ជាប់ ដោយ​មាន​ការសង្ស័យ​គាត់​ក៏​បាន​ហៅ​អ្នកជិតខាង​ឲ្យជួយ​កាត់សោ​ចូល​ទៅ​ខាង​ក្នុង ស្រាប់តែ​ប្រទះឃើញ​កូនស្រី​ដេកស្លាប់​ក្រោម​គ្រែ​ឡើង​មាន​សភាព​ហើម​ខ្លាំង​ទៅ​ហើយ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​តែ​ម្តង ។ ដោយឡែក​បុរស​ជា​ប្តី​ពុំ​បាន​នៅ​ផ្ទះឡើយ ពោល​គឺ​រត់គេចខ្លួន​បាត់​ស្រមោល​ទៅ​ហើយ ៕
14650283_1777532259187598_7429100195207342879_n 14908369_1777532275854263_3552236180335672099_n 14956603_1777532322520925_9099365328049300255_n 14956652_1777532289187595_5917975385168922073_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya