ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » មន្ត្រី​តុលាការ​សំរេច​ឃុំខ្លួន​ឃាតក សម្លាប់​សង្សារ នៅក្នុង​ផ្ទះសំណាក់ អូយេ​ស ចោទប្រកាន់ ពី​បទ​ឃាតកម្ម គិតទុក​ជាមុន ដាក់​ពន្ធនាគារ​អស់​មួយជីវិត​ ​

មន្ត្រី​តុលាការ​សំរេច​ឃុំខ្លួន​ឃាតក សម្លាប់​សង្សារ នៅក្នុង​ផ្ទះសំណាក់ អូយេ​ស ចោទប្រកាន់ ពី​បទ​ឃាតកម្ម គិតទុក​ជាមុន ដាក់​ពន្ធនាគារ​អស់​មួយជីវិត​ ​

ភ្នំពេញ​៖  កាលពី​រសៀល​ថ្ងៃ​ទី​១ ខែវិច្ឆិកា បាន​ចេញ​ដីកា សម្រេច​ឃុំខ្លួន​ឃាតក ដែល​សម្លាប់​សង្សារ​ក្នុងផ្ទះ​សំណាក់ អូយេ​ស ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្ត​ទៀត ។​
​ឃាតក​រូបនេះ​ត្រូវបាន​លោក ហោ លី​ណា ព្រះរាជអាជ្ញារង​អម​សាលាដំបូង រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ ” ឃាតកម្ម​គិត​ទុកជាមុន ” តាម​មាត្រា​២០០ នៃ​ក្រម​ព្រហ្មទណ្ឌ ។ បទល្មើស​នេះ​កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​អស់​មួយជីវិត ។​
ឃាតក​រូបនេះ ឈ្មោះ ចាន់ សុភ័ក្ត្រ ហៅ​ពៅ អាយុ​៣៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត​ព្រះវិហារ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ អាង វណ្ណា ហៅ​លី​លី អាយុ​២២​ឆ្នាំ មុខរបរ​បុគ្គលិក​ខា​រ៉ា​អូ​ខេ​យីហោ ហេង​ហេង នៅដេ​អិន ស្នាក់នៅ​ផ្ទះជួល​១៦C-១៦D ផ្លូវ​លេខ​១១២ ស្ថិតក្នុង​សង្កាត់ ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួលគោក ។​
​ស្ត្រី​រងគ្រោះ​ជា​អ្នកបម្រើ​ការងារ នៅ​ហាង​ខារ៉ាអូខេ ដោយ​មាន​ការទំនាក់ទំនង​គ្នា​ជាមួយ​ជនសង្ស័យ តាំងពី​ឆ្នាំ​២០១៤​មកម្ល៉េះ តាមរយៈ​ការ​ចូល​ផឹកស៊ី​ច្រើនលើកច្រើនសា នៅ​ខារ៉ាអូខេ​យីហោ ហេង​ហេង ហើយ​តែងតែ​ណាត់​ជួប​គ្នា តាម​ផ្ទះសំណាក់​ផ្សេងៗ ។​
​នៅ​មុនពេល​កើតហេតុ​ថា ពោល​គឺ​យប់​ថ្ងៃទី​២៤ ខែតុលា ជនសង្ស័យ​បាន​ជិះ​ម៉ូតូឌុប ចេញពី​ផ្សារ​ញ៉ែ​ក្នុង​បំណង ទៅ​ជួល​ផ្ទះសំណាក់​យីហោ អូយេ​ស ក្នុង​បន្ទប់​លេខ​២០C ជាន់​ទី​៣​ដែល​ជា​ចំណុច កើតហេតុ​ដើម្បី​ដេក ស្រាប់តែ​ដល់​វេលា​យប់​ជ្រៅ​បន្តិច ក៏​លេចមុខ​ស្ត្រី​រងគ្រោះ​បាន​មក​ដល់​ផ្ទះសំណាក់​សួរ​រក​បន្ទប់ ដែល​ជនសង្ស័យ​បាន​ជួល​ស្នាក់នៅ ព្រមទាំង​បាន​ឡើង​ទៅ​ដេក​ជាមួយគ្នា ថែមទៀត​ផង ។
​លុះដល់​វេលាយប់​ជ្រៅ​បន្តិច ស្ត្រី​រងគ្រោះ​បាន​សុំ​ជនសង្ស័យ ដែល​ជា​សង្សារ ដើម្បី​ត្រឡប់​ទៅផ្ទះ​វិញ តែ​ជនសង្ស័យ​មិន​ព្រម ឡើយ​ទើប​មាន​ការឈ្លោះប្រកែក​គ្នា នៅក្នុង​បន្ទប់​ដោយ​ជនសង្ស័យ​បាន​ចោទប្រកាន់​លើ​ជនរងគ្រោះ​ថា មាន​ប្រុស​ច្រើន ខណៈ​នោះ​ស្ត្រី​រងគ្រោះ បាន​យក​ទូរស័ព្ទ​មក​ឆាត​លេង​ជាមួយ​ប្រុស និង​បាន​បង្ហាញ​រូបថត​អ្នក ដែល​ស្រឡាញ់​ខ្លួន ឲ្យ​ជនសង្ស័យ​មើល ទើប​បណ្ដាល​ឲ្យ​ជនសង្ស័យ​ជា​ប្រុស​ស្នេហ៍ ខឹង​ក៏​ស្ទុះ​ទៅ​ធ្វើ​សកម្មភាព​សង្កត់ ពីលើ​ខ្ទប់មាត់​ច្របាច់ក ទាល់តែ​ដាច់ដង្ហើម​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែងកើតហេតុ ខណៈ​ដែល​ជនសង្ស័យ​មិនទាន់​អស់​ចិត្ត​ខ្លាចក្រែង ជនរងគ្រោះ​មិន​ទាន់​ស្លាប់​ក៏​យក​កន្សែងពោះគោ​មក​ហែក​រួច​រិត​ក​បន្ថែមទៀត ដើម្បី​បញ្ចប់ជីវិត ឲ្យអស់​សង្ស័យ​តែម្ដង ៕

93a1cbf1-dd6b-42d7-95b6-aa8472539af9

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya