ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ប្រពន្ធ​មិន​បាន​សុខ ព្រោះតែ​ប្ដី បង្ក​ទុក្ខ វាយដំច្រំធាក់​, អ្នកផង​ជិតខាង ឃើញ​មាន​ឧបសគ្គ ចូល​ជួយរ​បួ​ធ្ងន់​ម្នាក់ ចង់​ដាច់​ដៃ​ ​

ប្រពន្ធ​មិន​បាន​សុខ ព្រោះតែ​ប្ដី បង្ក​ទុក្ខ វាយដំច្រំធាក់​, អ្នកផង​ជិតខាង ឃើញ​មាន​ឧបសគ្គ ចូល​ជួយរ​បួ​ធ្ងន់​ម្នាក់ ចង់​ដាច់​ដៃ​ ​

ខេត្ត​រតនគីរី​៖ កាលពី​វេលា​ម៉ោង​២២​យប់​ថ្ងៃ​ទី​៣០​តុលា​២០១៦ នៅ​ចំណុច​ក្នុង​ក្រុមហ៊ុន​ហង​អាញ់ ក្នុងភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្ត​រតនគិរី​។ ដោយ​បុរស​ជា​ជន​ប្រមឹក​ម្នាក់ ត្រូវបាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​វាយ​ប្រពន្ធ​ខ្លួន និង​បាន​យក​កាំបិតបុាំងតោ កាប់​អ្នក​ដែល​ហ៊ាន​ចូល​មក​ឃាត់​។​
​បន្ទាប់ពី​ធ្វើ​ការឃាត់ខ្លួន​រួចមក ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​ខេត្ត​ដើម្បី​ធ្វើ​ការសាកសួរ​។​
​បើ​យោង​តាម​លោក​ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​នោះ ជនសង្ស័យ​ខាង​លើ​ក​បាន​មកពី​ផឹកស្រា ដោយ​មាន​ស្ថានភាព​ស្រវឹង​ជោគជាំ រួច​ចូល​មក​បង្ក​ជម្លោះ​ជាមួយ​ប្រពន្ធ​នៅក្នុង​ផ្ទះ​។ លុះ​ឃើញ​ដូច្នោះ ជនរងគ្រោះ ឈ្មោះ ប៊ុត ហ៊ាង ភេទ ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្ត រតនគិរី បាន​ចូល​ទៅ​ឃាត់ ក៏​ធ្វើអោយ​ជនសង្ស័យ​ខឹង ក៏​បាន​ទាញ​កាំបិតប័ុងតោ កាប់​ចំ​លើ​កែងដៃ​ឆ្វេង​បណ្ដាលឲ្យ​រងរបួស​ធ្ងន់់​ធ្ង​រ​។​
​លោក​ឧត្តមសេនីយ៍ត្រី បាន​បន្ត​អោយដឹង​ទៀង​ថា ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​នោះ​មានឈ្មោះ សំ ថា​ត​ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​៣​ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្ត​រតនគិរី​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕
14666241_575495595976628_1472514292217926976_n 14908253_575495629309958_5139274051202757321_n 14925279_575495602643294_3674200474701515216_n 14947423_575495632643291_2212545591564762709_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya