ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន បណ្ដាលឲ្យ​ក្រឡាប់ ធ្វើការ​ឃាត់ខ្លួន​បណ្តោះអាសន្ន​ ​

ឡាន​បុក​ឡាន បណ្ដាលឲ្យ​ក្រឡាប់ ធ្វើការ​ឃាត់ខ្លួន​បណ្តោះអាសន្ន​ ​

ព្រះសីហនុ​៖ នៅ​ថ្ងៃ​ទី​01 ខែវិច្ឆិកា ឆ្នាំ​2016 វេលា​ម៉ោង 12​និង​30​នាទី លើ​ផ្លូវជាតិ​លេខ​4 ចន្លោះ​គីឡូម៉ែត្រ 134-135 ស្ថិតនៅក្នុង​ភូមិ​សម្តេច​តា ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង បង្កដោយ រថយន្ត​ដឹកទំនិញ 1​គ្រឿង បើកបរ​ដោយ​ឈ្មោះ ឃុត រ៉ាវុទ្ធ ភេទ​ប្រុស អាយុ​28​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​3 សង្កាត់​លេខ​2 ក្រុង​/​ខេត្ត​ព្រះសីហនុ (​មាន​ជាតិ​អាល់កុល​ក្នុង​ខ្លួន 0,89mg/L ) មាន​ទិសដៅ​ពី ភ្នំពេញ ឆ្ពោះ​មក ខេត្ត​ព្រះសីហនុ លុះដល់​ចំណុច​ខាងលើ​បាន​រ៉េ​ចង្កូត​ពេល​ផ្លូវ​ទៅ​បុក​នឹង​រថយន្ត 1​គ្រឿង​ដឹក​ស៊ីម៉ង់ ដែល​មាន​ទិសដៅ​បញ្ច្រាស់​គ្នា បណ្ដាលឲ្យ​ក្រឡាប់​តែម្តង​។
+​គ្រោះថ្នាក់​នេះ​ពុំ​បណ្ដាលឲ្យ​មាន​អ្នក​រងរបួស​ទេ​។
​រី​ឯ​វត្ថុតាង​រថយន្ត 02​គ្រឿង បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា​។​
+​ចំណែក​ឈ្មោះ ឃុត រ៉ាវុទ្ធ អ្នកបើកបរ​រថយន្ត​បង្ក បាន​ធ្វើ​ការឃាត់ខ្លួន​បណ្តោះអាសន្ន ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕
14601102_575494612643393_1967746609593903361_n 14907637_575494615976726_7389605758818407972_n 14915307_575494645976723_2709697285021326154_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya