ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ធុំក្លិន​ស្អុយ​ចេញពី​ពន្ធដា ខេត្តសៀមរាប ​

ធុំក្លិន​ស្អុយ​ចេញពី​ពន្ធដា ខេត្តសៀមរាប ​

សៀមរាប​៖ ការប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​សាខា​ពន្ធដារ​ខេត្តសៀមរាប គឺ​បាន​កើត ឡើង​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ហើយ​ជាមួយគ្នា​នោះ បាន​បង្ក​ឲ្យ ប្រជាពលរដ្ឋ ដែលជា​អ្នក ត្រូវ​បង់ពន្ធ​លើ ការផ្ទេរកម្មសិទ្ធិ​ដីធ្លី ត្រូវ​ចំណាយ ប្រាក់​យ៉ាងច្រើន ទៅ​ជូន​លោក​ប្រធានការិយាល័យ ចុះបញ្ជី អាំង រ៉ាស៊ី ដែល​ជា​មន្ត្រី ជំនិត​របស់​លោក​ប្រធាន​សាខា ខូ​យ ឈឺ​ន​។​
​កន្លងមក​បាន​អង្គភាព ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន អតីត​ប្រធាន ផ្នែក​ស្វ័យ​ប្រកាស ប៉ុន្តែ​លោក​ខូយ ឈឺ​ន មាន​វាសនា​ខ្ពស់ បាន​នៅ​បន្តរ កាន់តំណែង ជា​ប្រធាន​សាខា​ពន្ធដារ រហូតមកដល់​បច្ចុប្បន្ន ។​
​ប្រភព​បានឲ្យដឹងថា ប្រជាពលរដ្ឋ ដែល​ផ្ទេរកម្មសិទ្ធិ​ដីធ្លី នៅ​សាខា​ពន្ធដារ ខេត្តសៀមរាប គឺ​តែងតែ ត្រូវ​ចំណាយ​ប្រាក់ ក្នុង​ម្នាក់ៗ​ពី​រាប់រយ ទៅ​រាប់ពាន់​ដុល្លារ បង់​ឲ្យ​លោក​ប្រធាន ការិយាល័យ​ចុះបញ្ជី អាំង រ៉ាស៊ី បើ​អ្នក​ដែល​យក ឯកសារ​ទៅ​បង់ពន្ធ​ផ្ទេរកម្មសិទ្ធិ​ដីធ្លី រូប​ណា​ដែល​មិន​បាន បង់​សេវា​ក្រៅ​ឲ្យ​រូបគាត់ ផ្ទេរ ឯកសារ​នោះ​ប្រាកដ​ជា​ត្រូវ​បាន លោក​ប្រធានការិយាល័យ ទុក្ខ​ចោល​មិន ស៊ី​ញ៉េ​បញ្ជូន​ទៅ​លោក ប្រធាន​សាខា ដើម្បី​ចុះហត្ថលេខា​សំរេច​ឡើយ ដោយ យក​លេស​ថា ឯកសារ​បំពេញ​មិនត្រូវ ប៉ុន្តែ​បើ​អ្នក រត់​ឯកសារ​នោះ ចាយ​លុយ​ជូន​គាត់ គឺ​ឯកសារ​មិន​ខុស​អ្វី​ទេ ។​
​ប្រភព​បន្ថែមថា សំរាប់​លោក អាំង រ៉ាស៊ី សព្វថ្ងៃ​គឺ​រាល់ ឯកសារ​ទាំងអស់ ដែល​ឆ្លងកាត់ ពួកគាត់​ស៊ី​ញ៉េ ត្រូវតែ ចំណាយ​ប្រាក់​សេវា ក្រៅ​ឲ្យ​រូបគាត់ ដោយ​ជៀស​មិន​ផុត ទោះបី​អ្នក​កាន់​ឯកសារ ជា​មន្ត្រី​ក្នុង​សាខា​ពន្ធដារ ជាមួយ​គ្នា​ក៏ ត្រូវ​អស់​លុយ​ដែរ ដោយ​គាត់ មិន​យោគយល់​ឡើយ ។ ហើយ​អ្វី​ដែល​លោក អាំង រ៉ាស៊ី បាន​ធ្វើ​សព្វថ្ងៃ​គឺ​មិន​សូវ​ខ្លាចក្រែង មន្ត្រី​នៅ​ក្នុង​អង្គភាព​ទេ ដោយសារ​សារ​លោក​អាំង អំណាច​លោក ប្រធាន​សាខា​ពន្ធដារ ខូ​យ ឈឺ​ន ដែល​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ របស់លោក អាំង រ៉ាស៊ី តែម្តង ។
​ទោះជា​យ៉ាងនេះ​ក្តី​គេ នៅ​មិនទាន់ ទទួលបាន ការបកស្រាយ បំភ្លឺ​ពី​លោក​ខូយ ឈឺ​ន និង​លោក​អាំង រ៉ាស៊ី នៅឡើយ​ទេ ជុំវិញ​ព័ត៌មាន​នេះ ដោយ​មិន​មាន​លេខ​ទូរស័ព្ទ ទំនាក់ទំនង​៕

aviary-image-1477978914482

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya